ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បង្ហោះ​វី​ដេ​អូ​លើ TikTok ជេរ​ប្រមាថ​សមត្ថកិច្ច កោះ​ហៅ​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណៈ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា បុរស​ម្នាក់​ដែល​ផុស​នៅ​លើ​បណ្តាញ​សង្គម Tik…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា បុរស​ម្នាក់​ដែល​ផុស​នៅ​លើ​បណ្តាញ​សង្គម Tik Tok ជេរ​ប្រមាថ មើលងាយ មក​លើ​សមត្ថកិច្ច ត្រូវ​បាន​កោះហៅ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​សុំ​ទោស​ជា​សាធារណៈ ។

បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ ដែល​បាន​ចុះ​ផ្សាយ ក្នុង​បណ្តាញ​សង្គម TikTok ដោយ​ម្ចាស់​អា​ខោ​ន​ឈ្មោះ មៀ​ច សុ​ផាត់ ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ មក​លើ​សមត្ថកិច្ច ដែល​កំពុង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ។

ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត មាន​លក្ខណៈ​មើលងាយ​មក​លើ​សមត្ថកិច្ច​នេះ ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ មក​លើ​បង​ៗ​សមត្ថកិច្ច ដែល​ជា​អ្នក​អនុវត្តន៍​ច្បាប់ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​បាន​អត្ត​សញ្ញា​ជន ដែល​បង្ហោះ​ព័ត៌មាន​ប្រមាថ​មក​លើ​សមត្ថកិច្ច​នោះ បាន ហើយ​បាន​ធ្វើការ​កោះហៅ​ឱ្យ​ចូលខ្លួន ដើម្បី​ទទួលកំហុស ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ ជា​ពិសេស គឺ​បាន​ថត​ជា​វី​ដេ​អូ ដើម្បី​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទ​ង្វើ ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ