ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​កំពុង​គំរាមកំហែង​ប្រជាពលរដ្ឋ​៣​ឃុំ​​​​ជាប់​ដងស្ទឹង​មង្គល​បូ​រី​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទឹកជំនន់​កំពុង​គំរាមកំហែង​ប្រជាពលរដ្ឋ​​ចំនួន​៣​ឃុំ ​រស់នៅ​ជាប់​ដងស្ទឹង​មង្គល​បូ​រី ហើយ​​កងកម្លាំង​កំពុងតែ​​ត្រៀម​ជួយ​អន្តរាគមន៍ ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បើតាមសេចក្តីរាយការណ៍​បាន​ឱ្យដឹងថា ​ទឹកជំនន់​កំពុង​គំរាមកំហែង​ប្រជាពលរដ្ឋ​​ចំនួន​៣​ឃុំ ​រស់នៅ​ជាប់​ដងស្ទឹង​មង្គល​បូ​រី ហើយ​​កងកម្លាំង​កំពុងតែ​​ត្រៀម​ជួយ​អន្តរាគមន៍ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។

លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ​បានអោយ​ដឹង​ថា ​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ដើម្បី​ត្រៀម​បង្កា​រ​ ទើប​កងកម្លាំង​​​កំពុងតែ​​​ត្រៀម​ខ្លួន​សម្រាប់​ជួយ​អន្តរា​គមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​ ដែល​កំពុង​រង​ការ​គំរាម​​កំហែង​​​ដោយសារ​គ្រោះ​​ទឹកជំនន់​ ដែល​មាន​ចំនួន​៣ឃុំ​ គឺ​​ឃុំ​សឿ ឃុំ​ចំណោម និង​ឃុំ​រហាត់ទឹក​។

លោក​បាន​បញ្ជាក់​ថា​ ​រហូត​មក​​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ​កងកម្លាំង​ កងពលតូច​ថ្មើ​ជើង​លេខ​៥១ បាន​ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ប្រឈម​​ដោយ​​ទឹកជំនន់​ដែល​កំពុង​បន្ត​ជន់​ឡើង ​រហូត​ធ្វើ​ឱ្យ​​ផ្ទះ​​សម្បែង​របស់​​ប្រជាពលរដ្ឋ ​និង​ផលដំណាំ​កសិកម្ម​ខ្លះ​​កំពុងតែ​​រង​ការ​លិចលង់​ជា​បណ្តើរ​ៗហើយ​ ​តែ​ប្រជាពលរដ្ឋ​​នៅ​មិន​ទាន់​​មាន​ប៉ះ​​ពាល់​នៅឡើយ​ទេ ​តែ​កងកម្លាំង​នៅ​បន្តចាំ​​​ឃ្លាំមើល​រហូត​ ដើម្បី​ត្រៀម​​អន្តរាគមន៍​ជួយ​​សង្គ្រោះប្រជាពលរដ្ឋ​​ផងដែរ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​រ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា​ ​ជំនន់​ទឹកភ្លៀង​ និង​ទឹកធ្លាក់​​មក​ពី​ប្រទេស​ថៃ បាន​​បណ្តាល​ឱ្យ​​ជន់​លិច ​ប៉ះ​​ពាល់ដល់​​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន មានដូច​ជា ស្រុក​ម៉ា​ឡៃ ស្រុក​អូរ​ជ្រៅ និង​ស្រុក​ថ្មពួក ក៏​​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច​នោះ​ ក៏​បាន​ស្រក​ជា​បណ្តើរ​ៗ​ហើយ​ ។ ចំណែក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ នៅ​ចំណុច​អាង​ខៃ​ដ​ន ​ត្រូវ​បាន​អាជ្ញាធរ ​និង​មន្ត្រី​ជំនាញ​ បើក​ទ្វារ​ទឹក​ទាំងអស់​ និង​កាយ​រំដោះ​ទឹក​ ដើម្បី​បញ្ជៀ​សការ​លិចលង់​ ដែល​នាំឱ្យ​​ប៉ះ​​ពាល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​និមិត្ត​ផ្នែក​ខាងក្រោម​​ ហើយពេល​នេះ​​ទឹក​​ក៏​កំពុង​តែ​ស្រក​ជា​បណ្តើ​ៗ​ដែរ​ហើយ​។

លោក​បាន​បញ្ជាក់​ថា ​ដោយឡែក​នៅ​ស្រុក​មង្គល​បូ​រី ​ដោយ​សារ​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់​ ទឹកស្ទឹង​មង្គល​បូ​រី​​នៅ​បន្ត​ឡើង​រហូត​ជិត​ដល់​កម្រិត​៤​ម៉ែត្រ ​នៅ​ចំណុច​សំណង់​ពោធិ៍​ពីរ​ដើម​ ។ ហើយ​នៅ​ផ្នែក​ខាងលើ​ មាន​៣​ឃុំ ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ ក៏​កំពុង​ប្រឈម​​នឹង​ទឹកជំនន់​ បើសិន​ជា​​ភ្លៀង​​នៅ​បន្ត​ធ្លាក់ គឺ​​អាច​ប៉ះ​​ពាល់​​ផ្ទះ​​សម្បែង​ប្រជាពលរដ្ឋមិន​ខាន​​ រីឯ​​ក្រុង​សិរី​សោភ័ណ​វិញ​ កម្រិត​​ទឹក​ដង​ស្ទឹង​សិរី​សោភ័ណ​ ក៏​មាន​កម្ពស់​ទឹក​៦,៣០​ម៉ែត្រ ហើយ​​ទឹក​នៅ​តែ​​បន្ត​ឡើង​៥​ហ៊ុន​ មិន​ទាន់​មាន​អ្វី​កើតឡើង​នៅឡើយ​ទេ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ