ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន ដែលចង់ធ្វើតេស្ត រកកូវីដ អាចទៅកាន់ ៨ទីតាំង នៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ថា លោកគ្រូ អ្នកគ្រូ ដែល​មានបំណង​ធ្វើតេស្ត​សំណាក រក​មេរោគ​កូ​វីដ​១៩ អាច​អញ្ជើញ​ទៅកាន់​ទីតាំង​សាធារណៈ ដែល​សាលា​រាជធានី​ភ្នំពេញ…

ភ្នំពេញ​៖ អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ថា លោកគ្រូ អ្នកគ្រូ ដែល​មានបំណង​ធ្វើតេស្ត​សំណាក រក​មេរោគ​កូ​វីដ​១៩ អាច​អញ្ជើញ​ទៅកាន់​ទីតាំង​សាធារណៈ ដែល​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ទីតាំង ២​កន្លែង សម្រាប់​លោកគ្រូ​អ្នកគ្រូ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ គឺ ១- វិទ្យាល័យ​ទួល​ស្វាយព្រៃ និង​២- វិទ្យាល័យ​ជាស៊ីម បឹង​កេងកង​។​

​អនុគណៈកម្មការ ក៏បាន​ប្រកាសថា ក្រៅពីនោះ លោកគ្រូ​អ្នកគ្រូ ក៏​អាច​អញ្ជើញ ទៅកាន់​ទីតាំង​ធ្វើតេស្ត​សំណាក​ផ្សេងៗ​ទៀត ដូចខាងក្រោម​៖ ១- កោះ​ពេជ្រ (​ពីក្រោយ​អាគារ City Hall) ២- វិហារ​យ៉េ​ស៊ូ (​ច្រមុះជ្រូក​ស្ទឹងមានជ័យ​) ៣- មជ្ឈមណ្ឌល ម៉ូ​ឌឺ​ន ៥ ផ្លូវជាតិ​លេខ ៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ៤- សាលាបឋមសិក្សា​កន្ទោក ៥- វិហារ​យ៉េ​ស៊ូ ជិត​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ (​ខាងលិច​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ RUPP) និង​៦- នៅ​ជិត​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ ក៏បាន​ប្រកាស កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយបាន​ជ្រាបថា ទីតាំង​ធ្វើតេស្ត​រក​មេរោគ កូ​វីដ​១៩ នៅ​វិទ្យាល័យ​បាក់​ទូក ត្រូវបាន​ផ្លាស់ប្ដូរ​មក​បរិវេណ​កោះ​ពេជ្រ ដែលមាន​ទីតាំង ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងលិច នៃ​អាគារ​សាលា​បុរី​កោះ​ពេជ្រ (Koh Pich City Hall)​។ ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវយក​សំណាក អាចមក​យក​សំណាក​នៅ​ទីតាំងនៅ​បរិវេណ​កោះ​ពេជ្រ​។​

សូម​រម្លឹកថា ការធ្វើ​តេស្ត យក​សំណាក នៅមុន​ពេល​បើក​សាលារៀន​ឡើងវិញ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាសថា ក្នុងចំណោម​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ជាង ១​ម៉ឺន ៤០០​នាក់ គឺមាន ២៤​នាក់ វិជ្ជមាន​វីរុស​កូ​វីដ​១៩៕​