ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការទទួលទានស្រាបៀរតិចៗ ជួយដល់សុខភាពរបស់អ្នក

2 ឆ្នាំ មុន

ការទទួលទានគ្រឿងស្រវឹងត្រូវបានគេចាត់ទុកថាជាទម្លាប់មិនល្អសម្រាប់សុខភាព។ ជាការពិតណាស់ ការទទួលទានវាច្រើនគឺមិនល្អទេ តែសម្រាប់អ្នកដែលទទួលទានវាតិចៗអាចទទួលបានផលប្រយោជន៍ពីវា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់ស្រាបៀរទៅលើសុខភាពរបស់អ្នក។ ១. ជួយដល់ការរំលាយអាហារ ស្រាបៀរ ជាពិសេសស្រាបៀរប្រភេទទឹកខ្មៅ…

ការទទួលទានគ្រឿងស្រវឹងត្រូវបានគេចាត់ទុកថាជាទម្លាប់មិនល្អសម្រាប់សុខភាព។ ជាការពិតណាស់ ការទទួលទានវាច្រើនគឺមិនល្អទេ តែសម្រាប់អ្នកដែលទទួលទានវាតិចៗអាចទទួលបានផលប្រយោជន៍ពីវា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍របស់ស្រាបៀរទៅលើសុខភាពរបស់អ្នក។

១. ជួយដល់ការរំលាយអាហារ

ស្រាបៀរ ជាពិសេសស្រាបៀរប្រភេទទឹកខ្មៅ មានជាតិសរសៃរលាយរហូតដល់មួយក្រាមនៅក្នុងកែវនីមួយ២ ដែលនេះគឺខុសគ្នាពីស្រា ព្រោះថាស្រាមិនមានផ្ទុកសារធាតុសរសៃឡើយ។ ជាតិសរសៃដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ពោះវៀន និងទប់ស្កាត់បញ្ហាក្រពះពោះវៀននិងទល់លាមកជាដើម។

២. ជួយដល់សុខភាពតម្រងនោម

ការសិក្សាមួយរបស់ហ្វាំងឡង់ បានចាត់ទុកស្រាបៀរល្អក្នុងចំណោមភេសជ្ជៈមានជាតិអាល់កុលដទៃទៀត ដោយរកឃើញថា វាល្អសម្រាប់តម្រងនោមរបស់អ្នក។ ការពិតស្រាបៀរមួយដបដែលអ្នកផឹកកាត់បន្ថយហានិភ័យនៃការកើតគ្រួសក្នុងតម្រងនោម ៤០%។

៣. ស្រាបៀរបង្កើនកម្រិតស្រូបនៃវីតាមីន B

ស្រាបៀរមានផ្ទុកនូវវីតាមីន B ជាច្រើន (B1, B2, B6 និង B12) ។ ការសិក្សាមួយរបស់ប្រទេសហូឡង់បានរកឃើញថាអ្នកផឹកស្រាបៀរមានកម្រិតវីតាមីនបេ៦ ខ្ពស់ជាងអ្នកមិនផឹកស្រា ៣០%។  ស្រាបៀរក៏ជាប្រភពដ៏សប្បុរសនៃវីតាមីនបេ១២ ដែលជាកត្តាប្រឆាំងនឹងភាពស្លេកស្លាំងដែលមិនមាននៅក្នុងអាហារជាច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ