ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើធ្វើយ៉ាងណាទើបដឹងថាផលិតផលណាប្រើមិនត្រូវនឹងមុខអ្នក?

2 ឆ្នាំ មុន

វាងាយស្រួលក្នុងការសាកល្បងរាល់ផលិតផលថែរក្សាស្បែក ដែលមានគុណភាពខ្ពស់ ប៉ុន្តែផលប៉ះពាល់របស់វាទៅលើស្បែកគឺជាអ្វីដែលអ្នកគួរតែគិតដល់។ គ្រឿងផ្សំជាក់លាក់ជាពិសេសនៅពេលប្រើក្នុងពេលដំណាលគ្នា អាចបង្កឱ្យមានផលប៉ះពាល់ច្រើនជាងផលល្អ។ តើអ្នកដឹងដោយរបៀបណា ប្រសិនផលិតផលថែរក្សាស្បែករបស់អ្នកមិនត្រូវជាមួយនឹងស្បែករបស់អ្នក? ១. ឡើងមុន ការឡើងមុនជារឿងធម្មតាទេ…

វាងាយស្រួលក្នុងការសាកល្បងរាល់ផលិតផលថែរក្សាស្បែក ដែលមានគុណភាពខ្ពស់ ប៉ុន្តែផលប៉ះពាល់របស់វាទៅលើស្បែកគឺជាអ្វីដែលអ្នកគួរតែគិតដល់។ គ្រឿងផ្សំជាក់លាក់ជាពិសេសនៅពេលប្រើក្នុងពេលដំណាលគ្នា អាចបង្កឱ្យមានផលប៉ះពាល់ច្រើនជាងផលល្អ។ តើអ្នកដឹងដោយរបៀបណា ប្រសិនផលិតផលថែរក្សាស្បែករបស់អ្នកមិនត្រូវជាមួយនឹងស្បែករបស់អ្នក?

១. ឡើងមុន

ការឡើងមុនជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមិនមានការធូរស្បើយទេ បន្ទាប់ពីពីរបីសប្តាហ៍ក្រោយប្រើប្រាស់ផលិតផលថ្មី វាអាចមកពីបញ្ហាផលិតផលនោះមិនត្រូវជាមួយនឹងស្បែករបស់អ្នក។ ចូរបញ្ឈប់ការប្រើប្រាស់ ហើយរងចាំមើលថាតើវានឹងបាត់វិញនៅពេលឈប់ប្រើឬអត់។

២. ឡើងប្រេងខ្លាំងលើស្បែកមុខ

ប្រសិនបើអ្នកប្រើជាតិសំណើមជាក់លាក់ណាមួយឬអ្នកកំពុងធ្វើតាមទម្លាប់ជាក់លាក់ហើយ អ្នកសម្គាល់ឃើញថាស្បែករបស់អ្នកមានជាតិខ្លាញ់ច្រើនពេក វាអាចមកពីផលិតផលដែលអ្នកប្រើ គឺប្រើមិនត្រូវ។ ការមានជាតិខ្លាញ់ច្រើនពេកលើស្បែក ពេលខ្លះជាសញ្ញាបង្ហាញថាស្បែករបស់អ្នកកំពុងព្យាយាមការពារអ្នកពីសារធាតុផ្សំអាក្រក់ៗ។ គួរតែផ្អាកការប្រើប្រាស់សិន។

៣. រមាស់

ប្រសិនបើបន្ទាប់ពីប្រើផលិតផលថែរក្សាស្បែករបស់អ្នក អ្នកមានអារម្មណ៍រមាស់ឬរលាក វាអាចមកពីផលិតផលដែលអ្នកប្រើ។ ចូរលាងវាចេញ ហើយបញ្ឈប់ការប្រើប្រាស់ ព្រោះថាវាមិនត្រូវជាមួយនឹងស្បែកមុខរបស់អ្នកទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ