ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះជំនន់ទឹកភ្លៀង! ​អភិបាលខេត្តព្រះសីហនុឲ្យបន្តកាយស្តាអូរប្រឡាយទាំងអស់ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​កាយ​ស្តា​អូរ​ប្រឡាយ​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ។ លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៥…

ខេត្តព្រះសីហនុ ៖ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​កាយ​ស្តា​អូរ​ប្រឡាយ​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ។

លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លំហូរ​ទឹក​តាម​អូរ​ប្រឡាយ​សំខាន់​ៗ ចាប់ពី​ស្ពាន​អូរ​១ មក​ស្ពាន​អង្គការ​ម្លប់​តា​ប៉ា​ង និង​បន្ត​មក​ស្ពាន​ស្តេច​មឹក ស្ថិត​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​កាយ​ស្តារ​អូរ​ប្រឡាយ​ទាំងអស់ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​ទៅ​តាម​និយាម​កា​ឱ្យ​បាន​ធំ​ជ្រៅ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​កុំឱ្យ​ជន់​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ។

ទន្ទឹម​នោះ លោក​ក៏​បាន​ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុង ខេត្ត ធ្វើការ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ មិន​ត្រូវ​បោះចោល​ពាស​វាល​ពាស​កាលនោះ​ទេ ព្រោះ​នៅ​ពេល​ភ្លៀង​វា​អាច​ហូរ​ចូល​តាម​លូ អូរ ប្រឡាយ​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវទឹក ប្រសិនបើ​យើង​វេច​ខ្ចប់​សំរាម​បាន​ល្អ ក្រោយ​ពេល​ភ្លៀង​រាំង ទឹកនឹង​ស្រក​ចុះ​វិញ​យ៉ាង​លឿន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ