ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូ​ទី​ន​ធ្វើ​ច​ត្តា​ឡី​ស័ក ​ព្រោះតែ​​ប៉ះពាល់​​នឹង​បណ្ដា​អ្នក​ឆ្លងកូ​វី​ដ

2 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោកវ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្រោយ​ពី​ប៉ះពាល់​ក្នុង​ស​ប្ដា​ហ៍​នេះ​ជាមួយ​មនុស្ស​ជា​ច្រើន​ដែល​ធ្ចើ​តេស្ត​ឃើញ​លទ្ធ​ផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បង្ខំចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្ថិត​នៅ

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោកវ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្រោយ​ពី​ប៉ះពាល់​ក្នុង​ស​ប្ដា​ហ៍​នេះ​ជាមួយ​មនុស្ស​ជា​ច្រើន​ដែល​ធ្ចើ​តេស្ត​ឃើញ​លទ្ធ​ផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បង្ខំចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្ថិត​នៅ​ដាច់​ពី​គេ ។

វិមាន​ក្រឹម​ឡាំង​ក្នុង​សេចក្ដី​ប្រកាស​មួយ​អះអាង​ថា លោកពូ​ទី​ន​បាន​ធ្វើតេស្ត​តែ​សុំ​មិន​បញ្ចេញ​លទ្ធផល ដោយសារ​មនុស្ស​ជុំវិញ​លោក​ច្រើន​នាក់​រក​ឃើញ​ឆ្លង​វីរុស ។ ដូច្នេះ​លោក​ត្រូវ​គោរព​របប​ស្វ័​យ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ ក្នុង​មួយ​ដំណាក់កាល​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ និយាយ​ថា មនុស្ស​នៅ​អម​ប្រធានាធិបតី​ច្រើន​នាក់​រក​ឃើញ​ឆ្លង​កូ​វី​ដ​តែ​ម្​ិ​ន​បញ្ជាក់​ថា​លោក​ឆ្លង​ដែរ​ឬ​យ៉ាងណា រួច​បណ្ដា​អ្នក​នៅ​ជុំវិញ​លោក​ដែល​ឆ្លង បាន​ចាក់​វ៉ាក់សាំង​រួច​ឬ​នៅ ។

សម្រាប់​លោកពូ​ទី​ន​លោក​បាន​រំឭក​ថា​លោក​បាន​ចាក់​វ៉ាក់សាំង​រុ​ស្ស៊ី SPOUTNIK V រួច​ហើយ ។ លោក​មាន​ប្រសាសន៍​ថា​ខ្ញុំ​ង្ឃឹមថា អ្វី​ៗ​នឹង​ឆ្លង​ផុត​និង​ថា​វ៉ាក់សាំង SPOUTNIK V ​ពិតជានឹង​បង្ហាញ​ដោយ​ពិតប្រាកដ​ពី​កម្រិត​នៃ​កិច្ច​ការពារ​បាន​ខ្ពស់​ប្រឆាំង​កូ​វី​ដ ។ លោក​អះអាង​បែប​នេះ​ក្នុង​ឱកាស​នៃ​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ ជាមួយ​បណ្ដា​មនុស្ស​នៃ​គណបក្ស​លោក និង​បណ្ដា​សមាជិ​ក​រដ្ឋា​ភិបាល​លោក ដែល​ផ្សាយ​តាម​ទូរទស្សន៍ ។

ទោះ​លោក​ត្រូវ​ស្ថិត​នៅ​ដាច់​ពី​គេ​តែ​នឹង​មិន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ការងារ​ប្រធានាធិបតី​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ