ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប​អំពាវនាវ​ឲ្យ​ផ្ដល់​ជំនួយ​១,២​ពាន់​លាន​ដុល្លារ​តាម​ការ​សន្យា​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន

2 ឆ្នាំ មុន

អ​.​ស​.​ប​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា ដល់​បណ្ដា​ប្រទេស ដែល​បាន​សន្យា​ផ្ដល់​ប្រាក់​១,២​ពាន់​លាន​ដុល្លារ ជា​ជំនួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ឲ្យ​បញ្ចេញ​ប្រាក់​នោះ​ដោយ​ឆាប់រហ័ស ដើម្បី​យក​ទៅ​ទិញ​ស្បៀង ថ្នាំពេទ្យ​និង

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ​.​ស​.​ប​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៤​ ខែកញ្ញា ដល់​បណ្ដា​ប្រទេស ដែល​បាន​សន្យា​ផ្ដល់​ប្រាក់​១,២​ពាន់​លាន​ដុល្លារ ជា​ជំនួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ឲ្យ​បញ្ចេញ​ប្រាក់​នោះ​ដោយ​ឆាប់រហ័ស ដើម្បី​យក​ទៅ​ទិញ​ស្បៀង ថ្នាំពេទ្យ​និង​សម្រាប់​ផ្ដល់​កិច្ច​ការពារ​ដល់​បណ្ដាជន​ដែល​ងាយ​រង​គ្រោះ​។

លោក​STEPHANE DUJARRIC​អ្នកនាំពាក្យ របស់​អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONINIO GUTERRES ថ្លែង​ថា ការ​សន្យា​ផ្ដល់​ជំនួយ​មនុស្សធម៌​នេះ ជា​ជំនួយ​ដល់​ការ​អភិវឌ្ឍន៍ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្នុង​ឱកាស​នៃ​សន្និសីទ​ថ្នាក់ខ្ពស់​មួយ​ដឹកនាំ​ធ្វើ​ដោយ​លោក​GUTERRES​នៅ​ក្រុង​ហ្សឺ​ណែវ​។ ការ​សន្យា​ទាំងនេះ​ផ្ដោត​ជា​ពិសេស​លើ​ការ​ផ្ទេរ​ប្រាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​អំពាវនាវ​ពិសេស​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការ​ខិតខំ​ប្រឹងប្រែង​ឆ្លើយ​តប​របស់​តំបន់​។

លោក DUJARRIC​ថ្លែង​ថា អ​.​ស​.​ប​និង​បណ្ដា​ដៃ​គួ​មនុស្សធម៌ ក្នុង​នោះ​មាន​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ អាច​មាន​ប្រតិកម្ម​ដោយ​ឆាប់រហ័ស​បំផុត ប្រែក្លាយ​ប្រាក់​ជំនួយ​នេះ ទៅ​ជា​ស្បៀង ថ្នាំពេទ្យ​និង​ជួយ​ដល់​កិច្ច​ការពារ​កុមារ នារី​និង​បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី របស់​រដ្ឋាភិបាល​ថ្មី​តា​លី​បង់ លោក​អា​មៀរ​ខាន់​មូ​តា​គី កាលពី​ថ្ងៃ​ទី​១៥​កញ្ញា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ french

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ