ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​ពន្ធនាគារ​៦​ខែ​មក​ហើយ ​អតីត​ប្រធានាធិបតី​បូ​លី​វី​ រង់ចាំ​ការ​កាត់ទោស

2 ឆ្នាំ មុន

ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន​ចាប់តាំងពី​៦​ខែ​មក​ហើយ អតីត​ប្រធានាធិបតី​ស្ដីទី​បូ​លិ​វី លោកស្រី​JEANINE AFIEZ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​រដ្ឋប្រហារ ប្រឆាំង​រដ្ឋាភិបាល អតីត​ប្រធានាធិបតី​លោក

ប្រទេស​បូ​លី​វី ៖ ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន​ចាប់តាំងពី​៦​ខែ​មក​ហើយ អតីត​ប្រធានាធិបតី​ស្ដីទី​បូ​លិ​វី លោកស្រី​JEANINE AFIEZ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​រដ្ឋប្រហារ ប្រឆាំង​រដ្ឋាភិបាល អតីត​ប្រធានាធិបតី​លោក​EVO MORALES កំពុង​រង់ចាំ​ការ​កាត់ទោស​។

ស្ត្រី​អតីត​ប្រធានាធិបតី​រួប​នោះ​ជា​អ្នក​អភិរក្សនិយម​ស្ដាំ ប៉ុន្មាន​ម៉ោង​មុន​ការ​ចាប់ខ្លួន​លោកស្រី កាលពី​ថ្ងៃ​ទី​១៣​មីនា​នៅផ្ទះ​លោកស្រី ក្នុង​ខេត្ត​បេ​នី​ភាគ​ឦសាន​ប្រទេស បាន​សរសេរ​តាម​TWITTER​ថា ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​ចាប់ផ្ដើម​ហើយ​។ ជាប់​ឃុំឃាំង​នៅ​ទីក្រុង​ឡា​ប៉ាស ស្ដ្រី​មេធាវី​និង​ជា​អតីត​ពិធីការនី​ទូរទស្សន៍រ​អាយុ​៥៤​ឆ្នាំ​រូប​នោះ ដែល​ការ​ឃុំឃាំង​លោកស្រី​បណ្ដោះអាសន្ន ត្រូវ​បាន​ពន្យារពេល​នា​ពេល​ថ្មី​ៗ​នេះ រហូត​ដល់​ខែមីនា​ឆ្នាំ​២០២២ ត្រូវ​បាន​ប្រធានាធិបតី​បច្ចុប្បន្ន លោក​LUIS ARCE​ចោទប្រកាន់​ថា ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​ធ្វេ​ង​និយម លោក​EVO MORALES ដែល​កាន់​អំណាច​ពី​ឆ្នាំ​២០០៦​ដល់​២០១៩​។

លោកស្រី​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ ភេរវកម្ម បំបែក​ខ្លួន​និយម និង​ប្រល័យពូជសាសន៍ និង​ធ្វើការ​សម្រេច​នានា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ កាលពី​ថ្ងៃ​ទី​២១​សីហា​លោកស្រី​JEANINE AFIEZ បានកា​ត់ដៃ​ម្ខាង​របស់​លោកស្រី​ចោល​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​គ្រូពេទ្យ​ម្នាក់​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ឃើញ​លោកស្រី​មាន​បញ្ហា​លើសឈាម និង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​។ ដោយសារ​ហេតុនេះ គ្រួសារ​លោកស្រី​បាន​ស្នើ​ជា​ច្រើន​លើក​តែ​មិន​បាន​ផល ការ​ផ្ទេរ​លោកស្រី​ទៅ​កាន់​មន្ទីរពេទ្យ ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឬ​ឃុំឃាំង​ក្នុងផ្ទះ​។

លោកស្រី​JEANINE AFIEZ ជា​អតីត​អនុប្រធាន​ទី​២​របស់​ព្រឹ​ទ​សភា ពេល​លោកស្រី​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្ដីទី កាលពី​ថ្ងៃ​ទី​១២​វិច្ឆិកា​ឆ្នាំ​២០១៩ ពេល​មាន​ភាព​ជ្រួលច្របល់​ក្រោយ​ការ​បោះ​ឆ្នោត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ