ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​អា​មេ​រិ​ក​លើក​ពី​រឿង​ខ្លាច​លោក​ត្រាំ ​បញ្ជា​ឲ្យ​វាយប្រហារ​ចិន​នា​ចុង​អាណត្តិ

2 ឆ្នាំ មុន

ទើប​មាន​សេចក្ដីរាយការណ៍​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ៍ MARK MILLEY ​លើក​ពី​ការ​បារម្ភ​របស់​លោក ចំពោះ​ស្ថានភាព​សរសៃប្រសាទ​របស់​លោក​ដូ​ណា​ល់​ត្រាំ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ នៃ​

សហរដ្ឋអាមេរិក​-​ចិន ៖ ទើប​មាន​សេចក្ដីរាយការណ៍​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ៍ MARK MILLEY ​លើក​ពី​ការ​បារម្ភ​របស់​លោក ចំពោះ​ស្ថានភាព​សរសៃប្រសាទ​របស់​លោក​ដូ​ណា​ល់​ត្រាំ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ នៃ​អាណត្តិ​របស់​លោក​បញ្ជា​ឲ្យ​អា​មេ​រិ​ក​វាយប្រហារ​ចិន ហើយ​លោក​បាន​រំឭក​ថា កាល​ណោះ​លោក​បាន​ចាត់ជា​សម្ងាត់​បណ្ដា​វិធានការ ដើម្បី​ចៀសវាង​សង្គ្រាម​មួយ​ជាមួយ​ចិន​។ នេះ​ជា​លើក​ឡើង​ក្នុង​សៀវភៅ​ថ្មី​មួយ​។

ក្នុង​សៀវភៅ​របស់​ពួក​គេ​មាន​ចំណងជើង​ថា​ PERIL (​គ្រោះ​មហន្តរាយ​) ដែល​ត្រូវ​ចេញផ្សាយ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នកកាសែត​របស់​កាសែត​​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ លោក​ BOB WOODWARD ​និង​លោក ​ROBERT COSTA សរសេរ​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​កបាន​ទូរស័ព្ទ​ទៅ​កាន់​សម​ភាគី​ចិន ដើម្បី​ធានា​ថា សហរដ្ឋអាមេរិក​នឹង​មិន​វាយប្រហារ​ចិន​ឡើយ​។

តាម​ខ្លឹមសារ​នៃ​ការ​ដកស្រង់​ចេញពី​សៀវភៅ​នោះ ផ្សាយ​ដោយ​កាសែត​វ៉ាស៊ិ​ន​តោន​ប៉ុស្តិ៍​ និង​ទូរទស្សន៍ ​CNN ​ថា ឧត្ដមសេនីយ៍​ MARK MILLEY​ ក៏​បាន​សន្យា​ជាមួយ​បណ្ដា​អ្នក​ក្រោម​បង្គាប់​លោក មិន​ឲ្យ​គោរព​អនុវត្ត​តាម​ភ្លាម​ៗ បទបញ្ជា​ជ្រុលនិយម​របស់​លោក​​ត្រាំ ពិសេស​លើ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នោះ​កាលពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​។

ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​ក​ដែល​បាន​សន្និដ្ឋាន​ថា ចិន​ចាត់​ទុក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កថា នឹង​អាច​កើត​មាន​ក្នុង​ពេល​ដ៏​ឆាប់ ទើប​នាយ​សេនា​ការ​កងទ័ព​អា​មេ​រិ​ក​អំពាវនាវ ដល់​ឧត្ដមសេនីយ៍​ LI ZUOCHENG នាយសេនាធិការ​កងទ័ព​ចិន​ដល់​២​លើក ១​លើក​ នា​ថ្ងៃ​ទី​៣០ ខែ​​តុលា មុន​ការ​បោះ​ឆ្នោត​បន្តិច និង​១​លើក​ទៀត​នា​ថ្ងៃ​ទី​៨ ខែ​​មក​រា ២​ថ្ងៃក្រោយ​ការ​លុកលុយ​របស់​ពួក​អ្នកគាំទ្រ​​លោក​ត្រាំ​ចូល​ក្នុង​វិមាន​កា​ពី​តូ​ល​។ លោក​បាន​ប្រាប់​ដល់​ឧ​ត្ថ​ម​សេនីយ៍​ LI ZUOCHENG ​ថា ខ្ញុំ​ចង់​ធានា​ប្រាប់​លោក​ថា​ រដ្ឋ​អា​មេ​រិ​ក មាន​ស្ដេ​រ​ភាព​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ​។ យើង​នឹង​មិន​វាយប្រហារ​ ឬ​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​ចិន​ឡើយ​។

ម្យ៉ាងវិញទៀត​តាម​សៀវភៅ​នោះ​ថា ឧត្ដមសេនីយ៍ MARK MILLEY បាន​រួម​ប្រជុំ​សេនាធិការ​កងទ័ព​ដើម្បី​គូសបញ្ជាក់​ថា ប្រសិនបើ​លោក​ត្រាំ​ចេញ​បញ្ជា ឲ្យ​វាយប្រហារ​នុយក្លេអ៊ែរ​នោះ​លោក​ត្រាំ​ត្រូវ​ប្រាប់​លោក​មុនគេ​។ លោក​បាន​ស្នើ​ដល់​គ្រប់់​នាយទាហាន​ដែល​ចូលរួម​ប្រជុំ​ថា ពួក​គេ​សុទ្ធតែ​យល់​ច្បាស់​អស់ហើយ​។ លោក​ក៏​បាន​ស្នើ​ផង​ដែរ​ដល់​នាយិកា​ CIA​ នៃ​សម័យ​កាលនោះ​លោកស្រី​ GINA HASPEL និង​ដល់​ប្រមុខ​ស៊ើប​ការណ៍​យោធា​ឧត្ដមសេនីយ៍ PAUL NAKASOME ឲ្យ​តាម​ឃ្លាំមើល​រាល់​ឥរិយាបថ​ខុសឆ្គង​របស់​លោក​ត្រាំ​។

​ឧត្ដមសេនីយ៍ ​MARK MILLEY ​ក៏​ដូច​លោកស្រី ​GINA HASPEL ដែរ ខ្លាចក្រែង​លោក​ត្រាំ ឲ្យ​វាយប្រហារ​ចិន ​ឬអ៊ី​រ៉​ង់ ដើម្បី​បង្កើត​វិបត្តិ​មួយ​ដែល​បែប​នេះ លោក​ប៉ុនប៉ង​ស្ថិត​នៅ​កាន់​អំណាច​បន្ត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ