ចាប់អ្នកលក់ប្រេងទៅតុលាការ ខណៈជនបរទេសម្នាក់ដេកពេទ្យ ព្រោះរឿងឌឺដងដាក់គ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ប្រកបមុខរបរលក់ប្រេងម៉ាស៊ីន ប្រឈមនិងការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជ
រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ប្រកបមុខរបរលក់ប្រេងម៉ាស៊ីន ប្រឈមនិងការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជ
រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ប្រកបមុខរបរលក់ប្រេងម៉ាស៊ីន ប្រឈមនិងការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជ ធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាវា.យទៅវា.យមកជាមួយបុរសជនជាតិអូស្ត្រាលីម្នាក់ បណ្តាលឱ្យរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនសង្ស័យឈ្មោះ ចាន់ រីវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ៥៦Eo ផ្លូវលេខ១០៩ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ MiChael Anthony Davitt ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិអូស្ត្រាលីស្នាក់ផ្ទះខាងលើជនសង្ស័យ ។
ករណីខាងលើនេះ ត្រូវបានសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ឲ្យដឹងថា កាលពីវេលាម៉ោ៥និង៣០នាទីល្ងាចនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសង្ស័យជាក់ស្តែងនៅកន្លែងលក់ និងប្តូរប្រេងម៉ាស៊ីន ដោយជនសង្ស័យ និងជនរងគ្រោះបានវា.យទៅវា.យមក បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ បែកក្បាលត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
យ៉ាងណាក្តី ភាគីទាំងពីរ ត្រូវបានសមត្តកិច្ចធ្វើតេស្តរកកូវីដ.១៩ លទ្ធផល អវិជ្ជមាន សូម្បីពិនិត្យទឹកនោមរកសារធាតុញៀ.នលទ្ធផលក៏អវិជ្ជមានដែរ ។ វត្ថុតាងនិងសំភារៈដែលសមត្តកិច្ចចាប់យកពីជនសង្ស័យមាន ដែកទាញបិទទ្វារផ្ទះ១ ដែលជាមធ្យោបាយរបស់ជនសង្ស័យប្រើប្រាស់វា.យទៅលើជនរងគ្រោះ ។
សមត្ថកិច្ចបន្តថា ដើមចមបណ្តាលឲ្យកើតមានអំពើហិ.ង្សានោះ ផ្តើមចេញពីជនរងគ្រោះមានផ្ទះនៅខាងលើ ហើយតែងតែយករថយន្តទៅចតមុខកន្លែងលក់ដូររបស់ជនសង្ស័យ ជាហេតុធ្វើប៉ះពាល់ដល់មុខរបរអ្នករកស៊ី ទើបបានជាមានការឈ្លោះទាស់ទែងគ្នា ។ មានពេលខ្លះជនរងគ្រោះជាជនជាតិអូស្ត្រាលី បានយកសត្វឆ្កែទៅកាន់ឈរមុខកន្លែងគេលក់ដូរ ព្រមទាំងធ្វើកាយវិការដូចគេបា.ញ់កាំភ្លើងដាក់ជនសង្ស័យ របៀបឌឺដង ធ្វើឲ្យជនសង្ស័យមានពេលខ្លះពិបាកនឹងទ្រាំដែរ ។ ទាំងអស់នោះជាទង្វើ និងសកម្មភាពដែលជនរងគ្រោះ នឹងជនសង្ស័យបង្ហាញពីការរស់នៅជិតខាងមិនចេះយោគយល់ឬអធ្យាស្រ័យឱ្យគ្នា ទើបកើតមានជាអំពើហិ.ង្សា ហើយទីបំផុតបានត្រឹមតែអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះទៅដេកគុក ព្រោះជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ