ចាប់ឡានដឹកត្រី១គ្រឿង អូសយកទៅព្រំដែនវិញទាំងយប់ សង្ស័យឆ្លងដែនខុសច្បាប់
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣កញ្ញា គេឃើងសមត្ថកិច្ចច្រកទ្វាព្រំដែនអន្តរជាតិកោះរកា១ក្រុម ដែលរួមមានទាំង
ខេត្តព្រៃវែង ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣កញ្ញា គេឃើងសមត្ថកិច្ចច្រកទ្វាព្រំដែនអន្តរជាតិកោះរកា១ក្រុម ដែលរួមមានទាំង
ខេត្តព្រៃវែង ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៣កញ្ញា គេឃើងសមត្ថកិច្ចច្រកទ្វាព្រំដែនអន្តរជាតិកោះរកា១ក្រុម ដែលរួមមានទាំងមន្ត្រីគយ និងប៉ូលីសអន្តោប្រវេសន៌ បានចាប់ឃាត់រថយន្តពាក់ស្លាកលេខវៀតណាម១គ្រឿង ដែលមានដឹកត្រីពេញរថយន្ត នៅចំណុចខាងមុខសាលាឃុំអ្នកលឿង ក្នុងស្រុកពាមរក៌ រួចអូសយកទៅកាន់ច្រកទ្វាព្រំដែនកោះរកាវិញទាំងយប់ ដោយមិនដឹងថា មានរឿងអ្វីនោះទេ។
រថយន្តដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ និងអូសយកទៅព្រំដែនវិញទាំងយប់នោះ ជារថយន្តដឹកត្រី ម៉ាកកូរ៉េ ចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ វៀតណាម ៦៧C-១០៧ ៥០ នៅលើរថយន្តមានបុរស២នាក់ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។
ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពចុះចាប់ឃាត់រថយន្តខាងលើ បាននិយាយថា គេឃើញរថយន្តខាងលើ កំពុងតែបើកលើផ្លូវសុខៗ ស្រាប់តែមានរថយន្តសមត្ថកិច្ចចេញមកកាក់ឃាត់ រួចអូសយកទៅបាត់ ដោយមិនដឹងមានរឿងអ្វីនោះទេ គេគ្រាន់តែដឹងថា រថយន្តនោះជារថយន្តដឹកត្រីរបស់ជនជាតិវៀតណាម ហើយគេសង្ស័យថា ទំនងជារថយន្តនោះលួចឆ្លងដែនមកដោយខុសច្បាប់ហើយ ទើបសមត្ថកិច្ចព្រំដែន តាមមកចាប់អូសយកទៅវិញបែបនេះ។
ជុំវិញការចុះចាប់រថយន្តខាងលើនេះ ត្រូវបានលោក ប៊ុន ឡុង ប្រធានគយនិងរដ្ឋាករច្រកទ្វាព្រំដែនអន្តរជាតិកោះរកា ប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៥ កញ្ញា នេះថា រថយន្ត១គ្រឿងនេះ ជារថយន្តដឹកត្រីរបស់វៀតណាម ដែលបានដឹកត្រីយកមកលក់អោយឈ្មួញខ្មែរ នៅមាត់ច្រកទ្វាព្រំដែនកោះរកា ដែលជាធម្មតាគេដឹកឆ្លងបារ៉ាស់ព្រំដែន ចូលមកសាងត្រីនៅក្នុងដីខ្មែរ សាងត្រីអស់ ក៏ត្រឡប់ទៅវិញ ប៉ុន្តែនៅល្ងាចថ្ងៃទី១៣កញ្ញានោះ ដោយរថយន្តមកដល់ល្ងាចពេក ពេលសាងត្រីអស់ក៏យប់ ច្រកព្រំដែនបិទទ្វាមិនអាចទៅវិញបាន ក៏ចតរង់ចាំដល់ព្រឹកសិន ប៉ុន្តែកម្មករខ្មែរដែលមានផ្ទះនៅអ្នកលឿង ឃើញឡានទំនេរសោរនៅនឹងឡានស្រាប់ ក៏លួចបើកទៅលេងផ្ទះនៅអ្នកលឿង តែដោយសមត្ថកិច្ចដឹងទាន់ ក៏តាមទៅចាប់អូសយកមកវិញតែម្តង នេះគឺជាកំហុសរបស់ថៅកែ និងមន្ត្រីព្រំដែនយើងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៥កញ្ញានេះ មន្ត្រីគយច្រកទ្វាអន្តរជាតិកោះរកា បានប្រគល់រថយន្តនេះទៅអោយសមត្ថកិច្ចខាងវៀតណាមវិញហើយ។
ដោយឡែក សមត្ថកិច្ចផ្សេងទៀតនៅច្រកទ្វាព្រំដែនកោះរកានេះដែរ បានលួចបង្ហើបប្រាប់ថា នៅក្នុងយប់ថ្ងៃទី១៣ កញ្ញានោះ រថយន្តវៀតណាមដែលគេលួចបើកទៅនោះ មិនមែនមានតែមួយនេះទេ គឺដល់ទៅ២គ្រឿងឯណោះ ប៉ុន្តែបើកគេចបាត់១គ្រឿងហើយ មិនមែនកម្មករលួចបើកទៅលេងផ្ទះអីទេ គឺឈ្មួញបើកយកទៅតែម្តង ដោយប្រើរូបភាពដឹកត្រីយកទៅលក់អោយឈ្មួញក្នុងស្រុក ហើយគេសង្ស័យថា ពេលលក់ត្រីអស់ លក់ទាំងរថយន្តតែម្តង ព្រោះកន្លងមកក៏ធ្លាប់មានឈ្មួញធំម្នាក់ បានមកទាក់ទងសមត្ថកិច្ចព្រំដែនកោះរកានេះ ដើម្បីលួចនាំចូលរថយន្តពីវៀតណាម ចូលមកខ្មែរដែរ តែការចរចារមិនបានសម្រេច។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាពត៌មានបឋមក្រៅផ្លូវការប៉ុណ្ណោះ ការពិតយ៉ាងណានោះ កោះសន្តិភាព និងធ្វើការផ្សាយជូននៅពេលក្រោយទៀត នៅពេលដែលទទួលបានពត៌មានច្បាស់ការ និងការបកស្រាយច្បាស់លាស់ពីមន្ត្រីជំនាញ នៅច្រកទ្វាព្រំដែនអន្តរជាតិកោះរកានេះ៕
ចែករំលែកព័តមាននេះ