ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ៖គិតមកដល់ពេលនេះមិនទាន់មានតំណាងគណបក្សនយោបាយចុះឈ្មោះសង្កេតការណ៍បោះ ឆ្នោត ឃុំសង្កាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ថ្លែងឱ្យដឹងថា ​រហូត​ដល់​ពេល​នេះ ​មិន​ទាន់​មាន​គណបក្ស​នយោបាយ​ណាមួយ​ប​ញ្ចូ​ន​តំណាង​ខ្លួន​មក ដើម្បី​ធ្វើការ​សង្កេតការណ៍​នៃការរៀបចំការបោះ​ឆ្នោត​ឃុំ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ថ្លែងឱ្យដឹងថា ​រហូត​ដល់​ពេល​នេះ ​មិន​ទាន់​មាន​គណបក្ស​នយោបាយ​ណាមួយ​ប​ញ្ចូ​ន​តំណាង​ខ្លួន​មក ដើម្បី​ធ្វើការ​សង្កេតការណ៍​នៃការរៀបចំការបោះ​ឆ្នោត​ឃុំ -សង្កាត់ អាណិត្ត​ទី​៥ ឆ្នាំ​២០២២ ខាង​មុខ​នេះ​ទេ ។

លោក សោម សូ​រី​ដា ​ទីប្រឹក្សា និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥​ខែ កញ្ញា ឆ្នាំ​២០២១​ថា​ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​គណបក្ស​នយោបាយ ណាមួយ​ប​ញ្ចូ​ន បេក្ខភាព​ជា​ភ្នាក់ងារ​សង្កេត​ពិនិត្យ​កា​រប​ចុះបញ្ជី​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ឡើង​ទេ​។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មក​ដល់​ពេល​នេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​)​បាន​មក​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នកសង្កេតការ​ចំនួន​៣៦​នាក់​ហើយ ។ ចំណែក​ភ្នាក់ងារ​គណបក្ស​នយោបាយ​ត្រូវ​ចុះ​ឈ្មោះ​នៅ​សាលាឃុំ សង្កាត់ អី​ញ្ចឹ​ង​មក​ដល់​ពេល​នេះ​មិន ទាន់​មាន​គណបក្ស​នយោបាយ​ណាមួយ​បាន​មក ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ភ្នាក់ងា​របស់​ខ្លួន​នោះ​ទេ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០២១​។​ចំណែក​អ្នក​សារព័ត៌មាន​វិញ​មាន​ចំនួន​១៥​នាក់​»​។

ជាមួយ​គ្នា​នោះ​ដែរ​លោក សោម សូ​រី​ដា​ក៏​បាន​ឲ្យ​ដឹង​ថា​ចំពោះ​គណបក្ស​នយោបាយ​ដែ ល​បាន​ចុះបញ្ជី​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​គិត​ត្រឹម​ខែមេសា​ឆ្នាំ​២០២១​មាន​គណបក្ស​ន​យោ បាយ​ចំនួន​៤៦​។

សូម​ជម្រាប​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​ថ្ងៃ​ទី​៥​ខែមិថុនា​ឆ្នាំ​២០២២​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ថា ការ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាង​មុខ​នេះ មាន​ឃុំ​-​សង្កាត់ ចំនួន​១,៦៥២ និង​ចំនួន​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ចំនួន​១១,៦២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ