ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធដីកា​៤​យ៉ាង​នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ឥទ្ធិបាទ​ធម៌ គឺ​ធម៌​ដែល​ជា​ហេតុ​នាំ​ឱ្យ​ស​ម្រ​ច​នូវ​ប្រយោជន៍​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​៤​យ៉ាង​គឺ​៖ ១. ឆន្ទៈ ការ​ផ្តោតចិត្ត​ទៅ​លើ​បំណង​អ្វីមួយ សេចក្តី​ស្រឡាញ់​ចូល​ចិត្ត​ក្នុង​កិច្ចការនោះៗ ​។ ២. វី​វិ​យៈ…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ឥទ្ធិបាទ​ធម៌ គឺ​ធម៌​ដែល​ជា​ហេតុ​នាំ​ឱ្យ​ស​ម្រ​ច​នូវ​ប្រយោជន៍​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​៤​យ៉ាង​គឺ​៖

១. ឆន្ទៈ ការ​ផ្តោតចិត្ត​ទៅ​លើ​បំណង​អ្វីមួយ សេចក្តី​ស្រឡាញ់​ចូល​ចិត្ត​ក្នុង​កិច្ចការនោះៗ ​។

២. វី​វិ​យៈ ផ្តោតចិត្ត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សេចក្តី​ព្យាយាម​ និងភាពអំណត់អត់ធន់ ។

៣. ចិ​ត្តៈ ផ្តោតចិត្ត​ទៅលើកិច្ចការទាំងឡាយ ហើយធ្វើការងារនោះដោយយកចិត្តទុកដាក់​ ​។

៤. វិមំសាៈ ​ផ្តោតចិត្ត​ទៅ​លើ​ការ​អង្កេត​ស្រាវជ្រាវ​ ហើយ​ឧស្សាហ៍​ត្រិះ​រិះ​ពិចារណា​រកហេតុ​ផល​ក្នុង​កិច្ចការ​នោះៗ ។

បុគ្គល​ណា​ប្រតិបត្តិ​តាម​ពុទ្ធ​ទស្សនៈ​ទាំង​៤​ចំណុចនេះ​ឱ្យ​មែន​ៗ ប្រាកដ​ច្បាស់លាស់​ហើយ បុគ្គល​នោះ​នឹង​បាន​នូវ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ជាក់​ជា​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ