ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រី​ចម្រុះ​​ជាង៣០០​គីឡូ បានលែង​ចូល​ទន្លេ​វិញ​​ក្រោយ​បង្ក្រាប​បទល្មើស​នេសាទ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ស្ថិត​ក្នុង​រដូវ​ហាម​បិទ​នេសាទ​យ៉ាងណា​ក្តី​ បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង​ស្ទើរ​គ្រប់កន្លែង ក្នុង​

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ស្ថិត​ក្នុង​រដូវ​ហាម​បិទ​នេសាទ​យ៉ាងណា​ក្តី​ បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង​ស្ទើរ​គ្រប់កន្លែង ក្នុង​ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​​ស្ទើ​រ​ជា​រៀងរាល់ថ្ងៃ ។

ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី 15 ខែកញ្ញា នេះ​ដែរ ​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​នគរ​ទ្វីប ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​រំពារ ​ស្រុក​កំពង់លែង ​ខេត្តកំពង់ឆ្នាំង ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​កងរាជអាវុធហត្ថ សហគមន៍​នេសាទ​ និង​មន្ត្រី​ជំនាញ សរុប​ចំនួន​២៤​នាក់​ម​ធ្យោ បាយ​ធ្វើ​ដំណើរ​ដោយ​កាណូត​បា​ឡា​ស្មាច់​5គ្រឿង ។​ ជា​លទ្ធផល ​ក្នុង​ការ​បង្ក្រាប​គឺ​បង្ក្រាប​របាំ​ង​ស្បៃ​ម៉ុង​បាន​ចំនួន​35កន្លែង​មាន​ប្រវែង​ជាង​2​ពាន់​ម៉ែត្រ លប​លូ​ស្បៃ​មុង​35​គ្រឿង បង្គោល​800​ដើម​និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រមាណ​​350​គីឡូក្រាម ចូល​ទន្លេ​វិញ ។ ​ដោយឡែករ​បាំងសាច់​អួន​ក៏​បាន​បង្ក្រាប​ចំនួន​4​កន្លែង​មាន​ប្រវែង​សរុប​300​ម៉ែត្រ លប​លូ​សាច់​អួន​3​គ្រឿង និង​បង្គោល​150​ដើម ព្រមទាំង​ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ​50​គីឡូក្រាម​ចូល​ទន្លេ​វិញ​ដែរ​ ។ ចំពោះ​ឧបករណ៍​ល្មើស​នេសាទ​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​សូម​អំពាវនាវ​ដ៍​ទទូច​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដូច​ជា របាំង​ស្បៃ​មុង របាំង​សាច់​អួន​ឧបករណ៍​ឆក់​ជាដើម ដែល​របស់​ទាំង​អស់នេះ​បាន​បំផ្លាញ​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ពិសេស​ក្នុង​រដូវ​ត្រី​ដែល​កំពុង​តែ​ពង​កូន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ