ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ស្ត​សំណាក​លើ​ពលរដ្ឋ​ជា​ច្រើន​នាក់នៅ​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ក្រោយ​មនុស្ស​៩​នាក់ឆ្លង​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ធីតា​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ បាន​ចុះ​ធ្វើ​សំណាក​លើ​ក្រុម​ពលរដ្ឋ​ជា​ច្រើន រស់នៅ​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​ធីតា​សហការ​ជាមួយ​ក្រុម​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ បាន​ចុះ​ធ្វើ​សំណាក​លើ​ក្រុម​ពលរដ្ឋ​ជា​ច្រើន រស់នៅ​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន ពលរដ្ឋ​ចំនួន​៩​នាក់ រស់នៅ​តំបន់​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ បានអោយ​ដឹង​ថា ដំបូង​ឡើយ គឺ​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​និស្សិត​ចំនួន​៩​នាក់ ក្នុង​ចំណោម​១៥​នាក់​ដែល​ជួល​ផ្ទះ​ស្នាក់​នៅ​រួម​គ្នា​មាន​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ពេល​ថ្មី​ៗ​។

ក្រោយ​ការ​រក​ឃើញ​ហើយ​នោះ ក្រុម​គ្រូពេទ្យ​ក៏​បន្ត​ចុះ​ធ្វើ​សំណាក​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ដែល​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃខែ​ខាងលើ​តែ​ម្តង ។

ជា​លទ្ធិ​ផល ក្រុម​គ្រូពេទ្យ​បាន​តេស្ត​សំណាក​លើ​ពលរដ្ឋ​សរុប​១១២​នាក់ ស្រី​៦០​នាក់ គឺ​អវិជ្ជមាន​ទាំងអស់ ។

យ៉ាងណាមិញ ទោះបីជា​លទ្ធផល​អវិជ្ជមាន​ក៏​ដោយ​ក៏​ពួក​គេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ណែនាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅ​ក្នុង​លំនៅ​ឋាន​រៀង​ៗ​ខ្លួន ដើម្បី​រង​ចាំ​លទ្ធផល​សំណាក​ចេញពី​ម៉ាស៊ីន​ធំ​ក្នុង​រយៈពេល​៧២​ម៉ោង​ម្តងទៀត ដើម្បី​ប្រាកដប្រជា​ថា ពួក​គេ​មាន​កើត​ជម្ងឺ​កូ​វី​ដ​១៩ ឬ​ក៏​អត់ ។

សូម​បញ្ជាក់​ថា ក្រុម​និស្សិត​៩​នាក់​ដែល​រក​ឃើញ​មាន​វិជ្ជមាន​ដំបូង​គេ​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​សម្រាក​ព្យាបាល​អស់ហើយ នៅឡើយ​និស្សិត​៦​នាក់​ផ្សេង​ទៀត ដែល​រស់នៅ​រួម​ជាមួយ​គ្នា​នោះ តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​ដោយ​មានការ​ហ៊ុំ​ព័ទ្ធ​ខ្សែ​ពី​ខាងក្រៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ