ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ​ខំ​រើ​បំរះ​ពីទោស​ លើករណី​បើក​ឡាន​​ប៉ុនសម្លា.ប់​ប្តី​ប្រពន្ធ​​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ប្រកាស​សាលដីកា​ផ្តន្ទាទោស​​អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺ​លោក​វរសេនីយ៍ទោ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ប្រកាស​សាលដីកា​ផ្តន្ទាទោស​​អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺ​លោក​វរសេនីយ៍ទោ ដួង ណាគ្រី ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹមតែ​៣​ឆ្នាំ ចំណែក​ទោស​សល់​ប៉ុន្មាន​ត្រូវ​​ព្យួរ​ទាំងអស់ ពាក់​ព័ន្ធ​ករណី​បើករថយន្ត​តាម​បាញ់​​ប្រហារ​ប៉ុនប៉ង​សម្លា.ប់​ជន​រង​គ្រោះ​២នាក់​ប្ដី​ប្រពន្ធ​ នៅ​ក្បែរ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។ សាលដីកា​​នេះ បាន​បើក​ផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ភាគី​ណាមួយ មិន​សុខចិត្ត​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល​តាម​កំណត់​ច្បាប់ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ លោក កូយ សៅ អនុប្រធាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ជន​ជាប់​ចោទ អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​​ផ្ទៃ គឺ​លោក​វរសេនីយ៍ទោ ឌួ​ង ណាគ្រី ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​.​ប៉ុនប៉ង​ឃាត.កម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាតិ តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ បញ្ញត្តិ​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ ។ សាលក្រម​នោះ ​ត្រូវ​បាន​ជនជាប់ចោទ​ប្រកាស​ប្តឹង​ឧទ្ធរណ៍​ភ្លាម​ៗ ដោយ​គេ​យល់​ឃើញ​ថា សាលាដំបូង​បាន​ផ្តន្ទាទោស​លើ​រូបគេ​ធ្ងន់ធ្ងរ​ពេក ។

ក្នុង​សំណុំរឿង​​នេះ​ មាន​ជន​រង​គ្រោះ​២​នាក់​​ប្តី​ប្រពន្ធ ដោយ​​ប្តី​ឈ្មោះ ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ហៅ​តូ អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​អគ្គនាយក​សន្តិសុខ​​ឯកជន និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ តាំ សុខ​ឡី អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ណា​ហ្គា​វើ​ល មាន​ទីលំនៅ​ផ្ទះ​លេខ​១១៤ ផ្លូវ​បេតុង ភូមិ​កោះ​ន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ហើយ​ជិះ​រថយន្ត​ម៉ាក ​RANG ROVER ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2U 4448 ។

ចំណែក​​ឯជនសង្ស័យ​ឈ្មោះ ដួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អនុប្រធាន​នាយកដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ពាក់​សក្តិ​៤កន្លះ ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ​RX 350 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប​ 2B 5153 ។

បើតាម​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថ​​កិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​រថយន្ត RANG ROVER ចេញពី​ហូប​​អាហារ​នៅ​ហាង​១២៣ ម្តុំ​ផ្សារ​ដើម​គ ក្នុង​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដោយ​ធ្វើ​ដំណើរ​តាម​​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ទៅ​ដល់​មុខ​អតីត​ក្លិប​កម្សាន្ត​រ៉ក់ គាត់​បាន​ឈប់​រថយន្ត​មួយ​ភ្លែត​ដោយ​សារ​តែ​ប្រពន្ធ​មិនសូវ​ស្រួលខ្លួន រួច​ហើយ​ក៏៏​បាន​បើករថយន្ត​បន្ត​ទៅ​មុខ​ទៀត ​ស្រាប់តែ​ពេល​នោះ​មាន​រថយន្ត​ឡិច​ស៊ី​ស ​RX៣៥០ ពណ៌​​ស ១​គ្រឿង ដោយ​មាន​មនុស្ស​ជិះ​៣នាក់​ បាន​បើក​តាម​ពីក្រោយ​ ហើយ​ស៊ី​ផ្លេ​ដាក់​រហូត ។

ជនរងគ្រោះ​បន្តថា ដោយ​ឃើញ​សកម្មភាព​យ៉ាង​ដូច្នេះ ​គាត់​ជា​ជន​រង​គ្រោះ​បាន​ឈប់​រថយន្ត ហើយ​ក៏​សួរនាំ​ទៅ​ភាគី​នោះ​ថា​ មានរឿង​​អ្វី? តែ​ត្រូវ​ខាង​រថយន្ត​នោះ​បាន​និយាយ​គំរា.ម​រក​ចាប់ ។ ដោយ​ទ​ង្វើ​បែប​ទំនង​មិន​ស្រួល​ គាត់​ (​ជន​រង​គ្រោះ​) ​បាន​បើករថយន្ត​​បម្រុង​ចូល​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តែ​នៅ​ពេល​បើករថយន្ត​ជិត​ដល់​ច្រកចូល​ខណ្ឌ ក៏៏ត្រូវ​ភាគី​បើករថយន្ត​បង្ក​ដេញ​តាម​កៀរ នឹង​បោះពាក្យ​សំដី​ថា «បើ​ឯង​ខ្លាំង​ទៅ​ខណ្ឌ​ច្បារ​អំពៅ» ពេល​នោះ​ដែរ ​រូប​គាត់​ជា​ជន​​រង​គ្រោះ​ក៏​យល់ព្រម បើករថយន្ត​ទៅ​ខណ្ឌ​ច្បារ​អំពៅ ​ព្រោះ​ផ្ទះ​គាត់​នៅ​ក្បែរ​នោះ​ស្រាប់ ។

ជនរងគ្រោះ​បន្ត​ថា ខណៈ​ពេល​​បើក​ទៅ​ដល់​ក្បែរ​របង​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​កាក់​ពីមុខ នៅ​ពេល​​គាត់​បើកប​ត់ទៅ​រក​ច្រកចូល​សាលា​ខណ្ឌ ក៏​មាន​បុរស​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក បាញ់​ស្រោច​លើ​រថយន្ត​​របស់​គាត់​ចំនួន​៥​គ្រាប់​ផ្ទួន​ៗ បណ្តាល​ឱ្យ​បែក និង​ធ្លុះ​កញ្ចក់​ក្រោយ ព្រមទាំង​ធ្វើ​ឱ្យ​ប្រពន្ធ​របស់​គាត់​ភ័យ​ រហូត​ដល់​សន្លប់​តែ​ម្តង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ជនរងគ្រោះ​បន្ត​ទៀតថា នៅ​ពេល​បាញ់​ហើយ ​ជន​បង្ក​មិន​បានរ​ត់ទៅ​ណា​ទេ គឺ​បើករថយន្ត​ចុះឡើង​ៗ រួច​ត្រឡប់​មក​កន្លែង​ដើម​វិញ ក៏​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​រូ​ឡូ និង​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​៥​គ្រាប់ ដោយ​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ​ នាយ​ឧត្តម​សេនី​យ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក៏​បញ្ជា​ឲ្យ​ចាត់ការ​តាម​វិន័យ​កងកម្លាំង​លើ​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ដែល​បាញ់បោះ​ធ្វើ​ឲ្យ​កើត​មាន​បាតុភាព​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​ពី​សំណាក់​មន្ត្រី​នគរ​បាល​ម្នាក់​នោះ និង​បន្ត​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​កសាង​សំណុំរឿង​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

បន្ទាប់​មក​ សាលាដំបូង​​ក៏​បាន​បើក​ការ​ស៊ើបអង្កេត នឹង​ឈាន​ដល់​បើក​សវនាការ​ផ្តន្ទាទោស​លើ​ជន​បង្ក ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ។ យ៉ាងណាមិញ​ ជន​ជាប់ចោទ​ក៏​បាន​ខិតខំ​រើបម្រះ​ប្តឹង​ឧទ្ធរណ៍ រហូត​សាលាឧទ្ធរណ៍​បើក​សវនាការ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​មក​នៅ​ត្រឹម​៥​ឆ្នាំ​វិញ នឹង​តម្រូវ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ទោសដែលនៅ​​សល់​គឺ​​ព្យួរ​ទាំងអស់ នេះ​សំណុំរឿង​ករណី​លោក ដួង ណាគ្រី អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បើករថយន្ត​ប៉ុនប៉ង​សម្លា.ប់​ប្តី​ប្រពន្ធ​នៅ​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ