ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាអ្នកឆ្លងកូ​វី​ដមិនថយសោះ ខណៈអ្នកស្លា.ប់​ថ្មីបន្ថែម៩នាក់ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​៩​នាក់ និង​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន​៦៥៣​នាក់ ។ ក្រសួង​បាន​បន្ថែម…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​៩​នាក់ និង​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន​៦៥៣​នាក់ ។

ក្រសួង​បាន​បន្ថែម ចំនួន​អ្នក​ឆ្លង​ថ្មី​ភាគច្រើន​ជា​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ចំណែក​ចំនួន​ឆ្លង​នាំ​ចូល​ពី​ក្រៅប្រទេស​វិញ មាន​ជាង​១០០​នាក់ ។

ក្រសួង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៦៥៣ នាក់​ទៀត ជា​សះស្បើយ ៤៦៣​នាក់ និង​ស្លា​.​ប់ ៩​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិកា​រា​ណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន ៥២៣​នាក់ និង អ្នកដំណើរ​ពី​បរទេស ១៣០​នាក់ » ។

ក្រសួង​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ បានករ​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១០១,៤៤៣ នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៩៥,៣៦៧ នាក់ ខណៈ​អ្នក​ស្លា​.​ប់​មាន​ចំនួន​២,០៦៧ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ