ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលចាញ់កម្លាំងលុយយន់ចិន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់យន់ចិន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ យន់ចិន ទិញចូល ៦៣៤ រៀល និងលក់ចេញ រហូតដល់ទៅ ៦៤០ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦៣២ រៀល ហើយលក់ចេញតែ ៦៣៨ រៀលប៉ុណ្ណោះ ។

ក្រៅពីប្រាក់យន់ចិន ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលេរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៨១៤ រៀល លក់ចេញ ៤៨៦៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨៦ រៀល លក់ចេញ ៣០១៦ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៩ រៀល លក់ចេញ ៣៧៥៧ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៨ រៀល លក់ចេញ ៣៥១ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៦ រៀល លក់ចេញ ៣០៦៧ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

                                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ