ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្វះ​សីលធម៌​មក​ពី​ឪពុក​ម្តាយ

2 ឆ្នាំ មុន

ក្មេង​ធំ​ឡើង​ឈ្លើយ ខ្វះ​សីលធម៌ ឬ​មាន​សីលធម៌​គឺ​អាស្រ័យ​លើ​របៀប​ចិញ្ចឹម​បីបាច់​របស់​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​ជា​អ្នក​ឃុំគ្រង​រក្សា​ផ្ទាល់ ។ បើ​លោក​អ្នក​ចង់ឱ្យ​កូន​ធំ​ឡើង​មិន​ក្លាយជា​ក្មេង​ឈ្លើយ ឬ​ខ្វះ​សីលធម៌​ទេ ចូរ​បញ្ឈប់​ធ្វើ​រឿង​ទាំង ៥​យ៉ាងនេះ​ភ្លាម ៖ ១-…

ក្មេង​ធំ​ឡើង​ឈ្លើយ ខ្វះ​សីលធម៌ ឬ​មាន​សីលធម៌​គឺ​អាស្រ័យ​លើ​របៀប​ចិញ្ចឹម​បីបាច់​របស់​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​ជា​អ្នក​ឃុំគ្រង​រក្សា​ផ្ទាល់ ។ បើ​លោក​អ្នក​ចង់ឱ្យ​កូន​ធំ​ឡើង​មិន​ក្លាយជា​ក្មេង​ឈ្លើយ ឬ​ខ្វះ​សីលធម៌​ទេ ចូរ​បញ្ឈប់​ធ្វើ​រឿង​ទាំង ៥​យ៉ាងនេះ​ភ្លាម ៖

១- ឈប់​កាន់ជើង​កូន​តទៅ​ទៀត​ពេល​វា​ប្រព្រឹត្ត​មិនល្អ និង​ឈប់​រក​លេស​ការពារ​កូន បើ​ខុស ឱ្យ​វា​ចេះ​ទទួលកំហុស ។

២- បើ​ក្មេង​ទទូច​ចង់បាន​អី​បាន​នឹង ឯ​អ្នក​តែងតែ​បំពេញ​តាម​ការ​ទាមទារ​របស់​ក្មេង គឺ​ដូច​កំពុង​ធ្វើបាប​កូន​អ៊ីចឹង ។ ពិត​ណាស់ ឪពុក​ម្តាយ​គួរតែ​ថ្នាក់ថ្នម​បីបម​កូន​ខ្លួន​ឱ្យ​បាន​ប្រសើរ ប៉ុន្តែ​មិន​ត្រូវ​ថ្នម​ជ្រុល​ពេក​នោះ​ទេ​។ រៀន​បដិសេធ​វា ហើយ​ព្យាយាម​ប្រាប់​កូន​ឱ្យ​យល់​ពី តម្រូវការ និង ការ​ចង់បាន​ស្រេច​តែ​ចិត្ត យូរ​ៗ​កូន​នឹង​លែង​យំទារ​អ្វីមួយ​ស្រេច​ចិត្ត​ទៀត​ហើយ ។

៣- កាលសម័យ​មុន គ្រូ​ៗ​និង​អ្នក​ដទៃ​តែង​ស្តីបន្ទោស​ក្មេង​ឈ្លើយ​ស្តែង​ៗ តែ​សម័យ​ទំនើប​នេះ គ្មាន​នរណា​ហ៊ាន​ហា​ស្តីឱ្យ​កូន​គេ​ឡើយ ព្រោះ​ខ្លាច​រង​សម្តី​អសុរោះ​ពី​ឪពុក​ម្តាយ​គេ​ទប់​មិន​ឈ្នះ ។ ឪពុក​ម្តាយ​ឥឡូវ​មាន​ទំនោរ​គិតគូរ​តែ​កូន​ខ្លួនឯង និង​មិន​ចង់​ស្តីប្រដៅ​កូន​អ្នក​ដទៃ​ទេ ប៉ុន្តែ​ធាតុ​ពិត ការ​បើក​ទូលាយ​ឱ្យ​អ្នក​ដទៃ​ជួយ​ស្តីប្រដៅ នឹង​ជួយ​ឱ្យ​កូន​កាន់តែ​ចេះ​គិតគូរ​និង​ស្គាល់​ហេតុផល​បាន​ច្រើន ។

៤- ឈប់​ផ្គាប់ចិត្ត​ក្មេង​តាម​គ្រប់​រូបភាព ដែល​នាំ​ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​សម្ភារ​និយម ។ ផ្ទុយ​មក​វិញ ត្រូវ​បង្ហាត់បង្ហាញ​កូន​ពី​តម្លៃ​នៃ​ការ​គោរព សីលធម៌ វិន័យ ទំនួល​ខុស​ត្រូវ និង​ការ​ខិតខំ​ព្យាយាម​តស៊ូ​ទើប​ប្រសើរ​ជាង ។

៥- គ្មាន​ឪពុក​ម្តាយ​ណា​ចង់​ឃើញ​កូន​លំបាក​ទេ ប៉ុន្តែ​ជួន​កាលបើ​កូន​ស្រណុក​ពេក វា​នឹង​លំបាកទៅ​ថ្ងៃ​មុខ ។ ឱ្យ​កូន​ធ្វើ​ការងារ​អ្វីមួយ ដែល​ជួយ​ឱ្យ​វា​យល់​ពី​តម្លៃ​នៃ​ការ​តស៊ូ ។ ឱ្យ​កូន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ក៏​បាន ឬ​ដាក់​កិច្ចការ​អ្វីមួយ​ឱ្យ​កូន​ធ្វើ​ក៏​បាន ដើម្បី​បង្ហាញ​កូន​ៗ​ថា គ្មាន​មហិច្ឆតា​ណាមួយ​អាច​សម្រេច​បាន​ដោយ​គ្មាន​ការ​ប្រឹងប្រែង​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ