ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃវែងនិងកំពង់ឆ្នាំងបើកប្រតិបត្តិការបង្ក្រាប​បទ​ល្មើស​​នេសាទ ខណៈជនខិលខូចប្រើគ្រប់​​រូបភាព

2 ខែ មុន
  • កំពង់ឆ្នាំង

​​ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ កញ្ញា​ ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពាម​រក៍ ដឹកនាំ​ដោយ​លោក យ៉ែ​ម ភា​រ៉ា អភិបាលរង​ស្រុក សហការ​ជាមួយ​មន្ត្រី​ជលផល​ស្រុក…

​​ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ កញ្ញា​ ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពាម​រក៍ ដឹកនាំ​ដោយ​លោក យ៉ែ​ម ភា​រ៉ា អភិបាលរង​ស្រុក សហការ​ជាមួយ​មន្ត្រី​ជលផល​ស្រុក បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ដោយ​បាន​រក​ឃើញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន ដែល​ជនខិលខូច​បាន​លួច​ដាក់ ដើម្បី​ចាប់​ប្រមូល​យក​ត្រី​ ។

Picture

មន្ត្រី​ជំនាញ​ជលផល​ស្រុក​ពាម​រក៍​បានអោយ​ដឹង​ថា ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​រក​ឃើញ​និង​ចាប់​បាន​ទាំងអស់ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែងដែល​ក្នុង​នោះ​រួម​មាន ៖ លូ​ស្បៃ​មុង​ចំនួន​30​មាត់ របាំង​ស្បៃ​មុង​ប្រវែង 2100m បង្គោល​ចម្រឹង​ចំនួន430​ដើម ជាមួយ​គ្នា​នោះ ក៏​បាន​ប្រលែង​ត្រី​ចម្រុះ​ចំនួន​10kg ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។

Picture

ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង​មន្ត្រី​ជំនាញ​ជលផល បាន​បញ្ជាក់​ថា នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក ការ​លួច​នេសាទ​ដោយ​ខុសច្បាប់ ដោយ​ប្រើប្រាស់​គ្រប់​រូបភាព គ្រប់​មធ្យោបាយ គឺ​នៅ​តែ​បន្ត​កើត​មាន​ជា​រឿយ​ៗ ដោយ​ក្រុម​ជនខិលខូច​ទាំងនោះ ចង់បាន​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បន្តិចបន្តួច មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​នោះ​ទេ តែ​ទោះជា​យ៉ាងណា ទាំង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ក៏​តែងតែ​តាម​ប្រមាញ់ និង​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ផង​ដែរ ជាក់ស្តែង​ដូច​ពេល​នេះ​ស្រាប់​។

Picture

ដោយឡែក​ នៅខេត្តកំពង់ឆ្នាំងវិញ សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃ​ទី​១៤ ​កញ្ញា ដដែល ក៏មានការ​​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រៃ​កោះ ​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែល​ជនល្មើស​បាន​ដាក់​របាំង​ស្បៃ​មុង​ក្នុង​រដូវ​បិទ​នេសាទ ​។

Picture

លោក ប្រាក់ លាង​ហួរ បាន​និយាយ​ឲ្យ​ដឹង​ថា ​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​ដូច​ជា​របាំង​ស្បៃ​មុង របាំង​សាច់​អួន ដែល​បាន​កើតឡើង​លើ​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក ថ្ងៃនេះ​សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក​កំពង់​លែង សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​កំពុង​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខាងលើ​
នេះ ។

Picture

ជាល​ទ្ឋ​ផល​ ជាក់ស្ដែង ​យើង​បាន​ចុះ​រុះរើ​របាំង​ស្បៃ​មុង​២៨​កន្លែង​ស្មើនឹង​៨៥០​ម៉ែត្រ លប​លូ​ស្បៃ​មុង​៣​មាត់ បង្គោល​៤០០ដើម និង​ចាក់​​លែង​កូន​ត្រី​ចម្រុះ​ប្រមាណ​១០០​គីឡូក្រាម​ចូល​ទៅ​លេង​វិញ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​នាម​មន្ទីរ​ជំនាញ សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស​នេសាទ ក្នុង​រដូវ​ហាមឃាត់ ដែល​ជា​រដូវ​ត្រី​ពង​កូន ពិសេស​របាំង​ស្បៃ​មុង ដែល​ជា​បទល្មើស​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​មច្ឆា​ជាតិ ។ សូម​បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០២១ នេះ​ដែរ មន្ត្រី​ជំនាញ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទនៅ​ចំណុច​ស្វាយ​រំពារ ក្នុង​ទឹកដី​ស្រុក​កំពង់លែង​ផង​ដែរ​ ​។

Picture
Picture
Picture
Picture
Picture