ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកប្រៀនប្រដៅក្នុងគោលបំណងល្អ បែរជាកូន​ផ្ទុះ​កំហឹ.ង​វា.យគ្មានប្រណី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ញៀ.ន​ថ្នាំ​ម្នាក់ ត្រូវ​បាន​បងប្អូន​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ បន្ទាប់​ពី​ឪពុក​បង្កើត

រាជធានី​ភ្នំពេញ​ ៖ បុរស​ញៀ.ន​ថ្នាំ​ម្នាក់ ត្រូវ​បាន​បងប្អូន​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ បន្ទាប់​ពី​ឪពុក​បង្កើត ប្រៀនប្រដៅ ហើយ​កូន​រូប​នោះ​ផ្ទុះ​កំហឹ.ង ក៏​បាន​​យក​ឈើ​ជ្រុង​វា.យឪពុក បណ្តាល​ឱ្យ​រយះ​ក្បាល​ឈា.ម​ហូរ​ពេញ​ខ្លួន​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​អតីត ផ្លូវ​រថភ្លើង ក្នុង​ក្រុម​ទី​១០ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ជាកូន​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​​ឈ្មោះ ង៉ែត ស៊ី​នា​ត ហៅ​អា​ពេក ភេទប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ​បាន​ប្រើប្រាស់​សារធាតុ​ញៀ.ន​ ។ ​ចំណែក​ជនរងគ្រោះជា​ឪពុក​ឈ្មោះ​ង៉ែត ជួន​ អាយុ​៦៦​ឆ្នាំ មុខរបរ​នៅផ្ទះ​ បាន​រង​របួសធ្ងន់​បែកក្បាល​។

​តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​​កើតហេតុ​ ឪពុក​បាន​ណែនាំ​ប្រៀនប្រដៅ​កូន​ប្រុស​រូប​នោះ ក្នុង​គោលបំណង​អោយ​ដើរ​ផ្លូវ​ល្អ ដោយសារ​តែ​កូនប្រុស​ញៀ.ន​ថ្នាំ មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​ឪពុក​ឡើយ ក៍កើត​ទៅ​ជា​ទំនាស់​ពាក្យ​​សម្តី​ក្នុង​គ្រួសារ​ហើយ កូន​​រូប​នោះ ក៍បាន​ទាញ​ឈើ​ជ្រុង​សំពង​ក្បាល​ឪពុក​១​ឈើ​ជ្រុង​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​​រយះ​ឈា.ម​ហូរ​ពេញ​ខ្លួន រងរបួសធ្ងន់ធ្ងរ ។

​បន្ទាប់​​មក​​បងប្អូន​សាច់ញាតិ​ក៍បាន​នាំ​គ្នាឃាត់ខ្លួន​កូន​ប្រុស​​រូប​នោះ ប្រគល់​ឱ្យ​​នគរបាល​ប៉ុស្តិ៍​ឬ​ស្សី​កែវ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។ ​ចំណែក​ឈើ​ជ្រុង ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ជា​ភស្តុ​តាង​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ