ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! លិច​ទូក​នេសាទ​មួយ​គ្រឿង រួម​ទាំង​ជន​រង​គ្រោះ​២​នាក់​រក​មិនឃើញ

2 ឆ្នាំ មុន
  • ព្រះសីហនុ

មាន​ករណី​ទូក​នេសាទ​មួយ​គ្រឿង​បាន​លិច​បាត់​នៅ​ចំណុច​ចុង​អូរ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ដីគោក ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ទូក​នេសាទ​មួយ​គ្រឿង​បាន​លិច​បាត់​នៅ​ចំណុច​ចុង​អូរ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ដីគោក ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុម​១ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ជាបឋម​ថា នៅ​លើ​ទូក​នេសាទ​នោះ គឺ​មាន​មនុស្ស​ចំនួន​២​នាក់ ដោយ ១-​ឈ្មោះ មាឃ សៀ​ក ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​ជា​ឪពុក​) មុខរបរ​នេសាទ និង​២-​ឈ្មោះ ស៊ន​មក​រា ហៅ​ឧត្តម ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ហើយ​ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ​នោះ​ទេ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ គឺជា​ពលរដ្ឋ​រស់នៅ​ក្រុម​១០ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ហើយ​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ រួម​នឹង​ប្រជាពលរដ្ឋ កំពុង​តែ​ស្វែងរក​ជន​រង​គ្រោះ​ហើយ តែ​រក​មិន​ទាន់​ឃើញ​ឡើយ​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ