ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​បិទ និង​បើក​ឲ្យ​ដំណើរការ​ផ្សារ​បាន​លុង​ឡើង​វិញ

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រដ្ឋបាល​ខេត្តរតនគិរី​បាន​ប្រកាស​បញ្ចប់​ការ​បិទ និង​បើក​ឲ្យ​ដំណើរការ​ផ្សារ​បាន​លុង​ឡើង​វិញ ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ រដ្ឋបាល​ខេត្តរតនគិរី​បាន​ប្រកាស​បញ្ចប់​ការ​បិទ និង​បើក​ឲ្យ​ដំណើរការ​ផ្សារ​បាន​លុង​ឡើង​វិញ ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ ។

រដ្ឋបាល​ខេត្តរតនគិរី​បាន​បន្ត​ថា ប្រការ​១ ៖ ត្រូវ​បាន​បញ្ចប់​ការ​បិទ និង​បើក​ឲ្យ​ដំណើរការ​ផ្សារ​បាន​លុង​ឡើង​វិញ ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន ដោយ​សេចក្ដីសម្រេច​លេខ​០៨២/២១ ស​.​ស​.​រ ចុះ​ថ្ងៃ​ពុធ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តរតនគិរី

ប្រការ​២ ៖ ក្រោយ​បើក​ឡើង​វិញ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​ខាងលើ ដែល​បាន​ផ្ដល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ហើយ​មាន​លទ្ធផល​អវិជ្ជមាន ត្រូវ​បន្ដ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​លំនៅ​ឋាន​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ​សុខាភិបាល និង​ការ​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ។

ក្នុង​ករណី​សុខភាព​មានការ​ប្រែប្រួល ត្រូវ​ប្រញាប់​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ម្ដងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ