ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍បច្ចេកវិទ្យាពង្រឹងប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ។ ក្រសួងបរិស្ថានបានកំពុងផ្តល់ជូននូវមធ្យោបាយបច្ចេកវិទ្យាដល់មន្រ្តីអនុរក្សធនធានជាតិធម្មជាតិ ។ លោក នេត្រ…

រាជធានីភ្នំពេញ ៖ បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ។ ក្រសួងបរិស្ថានបានកំពុងផ្តល់ជូននូវមធ្យោបាយបច្ចេកវិទ្យាដល់មន្រ្តីអនុរក្សធនធានជាតិធម្មជាតិ ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានទទួលបន្ទុកខេត្តកំពត និងកែប បានប្រគល់វិទ្យុទាក់ទងចំនួន ៤០ គ្រឿងជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពតដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ ។ 

វិទ្យុទាក់ទង ៤០ គ្រឿងនេះត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួនដែលកក្រសួងបានប្រគល់ដល់ក្រុមអនុរក្សកាលពីចុងខែសីហាកន្លងទៅដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស ។ 

នៅក្នុងពិធីប្រគល់សម្ភារទំាងនេះ កាលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ លោកបានថ្លែងថា វិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម ។ លោករដ្ឋលេខាធិការបានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្សបន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯងស្របតាមដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ។ 

កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ ពាន់ហិកតា ។ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ 

លោក នេត្រ ភក្រ្តា បញ្ជាក់ថា ៖ «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីគេចចេញពី សំណាញ់ច្បាប់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ