ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​មែន​! មេឃ​ភ្លៀងបើក​​បោះពួយ​ពន្លះ​ខ្ទេច រួច​ហៅ​អ្នក​ស្គាល់​រុញ​រថយន្ត​ទៅ​លាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ដ Lexus RX330 មួយ​គ្រឿង បាន​បើក​លឿន​ទាំង​មេឃ​កំពុង​ភ្លៀង រួច​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ជាប់​លើ​ទ្រូងផ្លូវ រង​ការ​ខូចខាត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ Lexus RX330 មួយ​គ្រឿង បាន​បើក​លឿន​ទាំង​មេឃ​កំពុង​ភ្លៀង រួច​ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​បង្ក​ជាប់​លើ​ទ្រូងផ្លូវ រង​ការ​ខូចខាត​ទ្រូងផ្លូវ​មួយ​កង់ បន្ទាប់​ពី​បង្កហេតុ​រួច ម្ចាស់​រថយន្ត​បាន​ទាក់ទង​អ្នក​ស្គាល់គ្នា​មក​ជួយ​រុញ​រថយន្ត​ចេញពី​កន្លែង​កើតហេតុ រួច​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​គោក នៅ​ក្បែរ​ៗ​កន្លែង​កើតហេតុ ហើយ​ម្ចាស់​រថយន្ត​វិញ​ក៏​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ចំណុច​ស្តុ​បក​ង​រាជ​អាវុធ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ-5972 រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន រួច​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​រលំ​ដួល​អស់​មួយ​កង់ ចំណ​ក​រថយន្ដ​បង្ក ទើរ​ជាប់​នឹង​លើ​ទ្រូងផ្លូវ​នោះ​ទៅ​មុខ​លែង​រួច​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បង្កហេតុ​រួច ម្ចាស់​រថយន្ត​បង្ក​បាន​ទាក់ទង​អ្នក​ស្គាល់គ្នា​មក​ជួយ​រុញ​រថយន្ដ​បង្ក​គេច​ចេញពី​កន្លែង​កើតហេតុ រួច​យក​ទៅ​លាក់​ទុក​ក្នុង​សាលា​បឋម​សិក្សា​ទួល​គោក ចំណែកឯ​ម្ចាស់​រថយន្ត​វិញ​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​រត់​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ រួច​សាកសួរ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏​ដឹង​ថា រថយន្ត​បង្ក​ត្រូវ​បាន​ម្ចាស់​យក​ទៅ​លាក់​ទុក​ក្នុង​សាលា​បឋម​សិក្សា​ទួល​គោក​នៅ​ក្បែរ​កន្លង​កើតហេតុ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ