ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស ចាប់ផ្ដើម​ចាក់​ដូ​ស​ជំរុញ(ដូសទី៣) នៅ​ស​ប្តា​ហ៍​ក្រោយ

1 ខែ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ លោក Sajid Javid លេខាធិការ​សុខាភិបាល បាន​ប្រាប់​ថា សេវា​សុខភាព​ជាតិ កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (​ដូ​ស​ជំរុញ​)…

ទីក្រុង​ឡុ​ង​ដ៍ ៖ លោក Sajid Javid លេខាធិការ​សុខាភិបាល បាន​ប្រាប់​ថា សេវា​សុខភាព​ជាតិ កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (​ដូ​ស​ជំរុញ​) នៅ​ស​ប្តា​ហ៍​ក្រោយ ដោយ​រដ្ឋាភិបាល​អង់គ្លេស បាន​ទទួលយក​អនុសាសន៍​ពី JCVI (​គណៈកម្មការ​ចម្រុះ ស្តី​ពី​ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំ​បង្ការ​រោគ​) ថា​មនុស្ស​ប្រហែល ៣០​លាន​នាក់ គួរតែ ត្រូវ​បាន​ផ្តល់​វ៉ាក់សាំង​លើក​ទី​៣ (​ដូ​ស​ជំរុញ​) នេះ​បើ​យោង​តាម BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ២០២១ ។

ក្នុង​ចំណោម​ប្រជាជន ៣០​លាន​នាក់​នេះ រួម​បញ្ចូល​ទាំង​មនុស្ស​វ័យ​លើស​ពី​៥០​ឆ្នាំ​, មនុស្ស​វ័យ​ជំទង់ ដែល​មាន​ស្ថានភាព​សុខភាព និង​បុគ្គលិក​ផ្នែក​ថែទាំ និង​គ្រូពេទ្យ​ជួរ​មុខ ។

វ៉ាក់សាំង Pfizer ត្រូវ​បាន​ណែនាំ ហើយ​វា​គួរតែ​ផ្តល់​ឲ្យ​យ៉ាង​ហោច​ណាស់ ប្រាំមួយ​ខែ បន្ទាប់​ពី​ការ​ចាក់​លើក​ទី​ពីរ រួចរាល់ ៕

Picture
Picture