ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះរកឃើញគ្រូ ២៤នាក់ ឆ្លងកូវីដ តែសាលារៀន នៅតែបើក នាថ្ងៃទី១៥កញ្ញាស្អែកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ពីការ​​​រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន​ ២៤ នាក់…

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាសនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ពីការ​​​រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន​ ២៤ នាក់ វិជ្ជមាន​កូវីដ-១៩ ក្នុងចំណោម​គ្រូ និងបុគ្គលិក សរុប ១០ ៤៤៣នាក់ ដែលបានធ្វើតេស្តរហ័ស មុនពេល​​បើកសាលារៀន នៅថ្ងៃទី១៥ ខែកញ្ញាស្អែកនេះ​។

សេចក្តី​ប្រកាស លើកឡើងថា ក្នុងចំណោមលោកគ្រូ អ្នកគ្រូ និងបុគ្គលិក​អប់រំ ដែលបានរកឃើញ​វិជ្ជមានជំងឺកូវីដ១៩ ទាំង ២៤នាក់ គឺមានស្ថានភាពសុខភាពធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរ​ឡើយ ដោយសារតែពួកគាត់ បានទទួលវ៉ាក់សាំង ចំនួន ២ដូស និងខ្លះទៀត បានទទួលវ៉ាក់សាំង ដូសទី៣ ឬដូសជំរុ​ញរួចហើយ។ ពេលនេះ គ្រូ និងបុគ្គលិកអប់រំ ដែលរកឃើញឆ្លង​កូវីដទាំងនោះ ត្រូវបាន​បញ្ជូនទៅសម្រាកព្យា​បាលអស់ហើយ​។

យ៉ាងណាក៏ដោយ ក្នុងសេចក្តី​ប្រកាស អាជ្ញាធររាជធានីភ្នំពេញ នៅតែសម្រេច​​ឲ្យសាលារៀនរដ្ឋ និងឯកជន សម្រាប់កម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ​អាច​បើកដំណើរការតាមការគ្រោងទុក នៅថ្ងៃទី១៥ ខែកញ្ញា​ស្អែកនេះ ដោយគោរពតាមគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ។​

​សេចក្តីរាយការណ៍ បង្ហាញថា សិស្សានុសិស្ស​ ចំនួន​ ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀន​ឡើង​​វិញ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ​​ ទាំង ២២៧ ទីតាំង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ