ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ជាទី​ពឹង

2 ឆ្នាំ មុន

ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា​តែង​សូត្រ​សរសើរ​នូវ​ការ​ព្យាយាម​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​តស៊ូ​សាង​បារមី​អស់​កាល​ដ៏​យូរ​មិន​អាច​គណនា​បាន ដោយ​ខ្លឹម​ធម៌​ដូច្នេះ​ថា​៖ ព្រះពុទ្ធ​ជាទី​ពឹង ជា​ពំនឹង​សព្វ​សត្តា ព្រះ​អង្គ​កាល​ប្រាថ្នា ធ្វើ​កសាង​អស់​កាល​យូរ ។ រាប់​ដោយ​កោដិ​ក​ប្បា…

ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា​តែង​សូត្រ​សរសើរ​នូវ​ការ​ព្យាយាម​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​តស៊ូ​សាង​បារមី​អស់​កាល​ដ៏​យូរ​មិន​អាច​គណនា​បាន ដោយ​ខ្លឹម​ធម៌​ដូច្នេះ​ថា​៖

ព្រះពុទ្ធ​ជាទី​ពឹង ជា​ពំនឹង​សព្វ​សត្តា ព្រះ​អង្គ​កាល​ប្រាថ្នា ធ្វើ​កសាង​អស់​កាល​យូរ ។ រាប់​ដោយ​កោដិ​ក​ប្បា ច្រើន​គណនា​ហួសគិត​គូរ បាន​ត្រាស់​ជា​សព្វញ្ញូ ច្បាស់​ជា​គ្រូ​លើ​ភព​ឋាន ។ ធ្វើ​កម្ម​ជា​កម្រ មនុស្ស​និករ​ត្រាប់​ពុំ​បាន តោកយ៉ាក​លំបា​ក​ប្រាណ ព្រោះ​ប្រយោជន៍​ដល់​សព្វ​សត្វ ។ ខ្ញុំ​សូម​ឱន​សិរសា ចិត្ត​ប្រាថ្នា​បង្គំ​ថ្វាត់ ព្រះពុទ្ធ​ករុណា​សត្វ នោះ​ជាទី​ពឹង​សព្វកាល ។

បើ​និយាយ​អំពី​ការ​កសាង​បារមី​៣០​របស់​ព្រះ​អង្គ គ្មាន​មនុស្ស​និករ​ឯណា​មួយ​ធ្វើ​បាន​ដូច​ព្រះ​អង្គ​ឡើយ ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​រហូត​ដល់​រាប់​សែន​អសង្ខេយ្យ​ជាតិ គឺ​ព្រះ​អង្គ​ស្គាល់​សព្វ​រសជាតិ​នៃ​ជីវិត តែ​ព្រះ​អង្គ​នៅ​តែ​ខំព្យាយាម​បំពេញ​បារមី​នេះ​មិន​ដាក់ធុរៈ​ឡើយ រហូត​ដល់​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ជា​ឯកន្តបរមសុខ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ