ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់​ស្គាល់នាង​តាមហ្វេសប៊ុក​ជិត​៣​ខែ រួចណាត់​​ជួប​គ្នាក្រោយ​វត្តផ្អើ.ល​​​

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​សំរោង​ធ្វើការ​ចាប់ខ្លួន​ដោយ​ធ្វើការ​ចោទប្រកាន់​ពី​បទ​បាន​

ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​សំរោង​ធ្វើការ​ចាប់ខ្លួន​ដោយ​ធ្វើការ​ចោទប្រកាន់​ពី​បទ​បាន​ចា.ប់រំលោ.ភ​សេ.ពសន្ថវៈ​លើ​នារី​ជំទង់​វ័យ​១៧​ឆ្នាំ ខណៈដែលពួកគេ​​ស្គាល់គ្នា​តាម Facebook រួច​ណាត់គ្នា​ជួប​មុខ​ក៏​ធ្វើ​សកម្មភាព​ចា.ប់រំលោ.ភ​ទៅ​លើ​នារី​រង​គ្រោះ​តែ​ម្តង ក្រោយ​ពី​ធ្វើការ​ចាប់ខ្លួនជនសង្ស័យទាំង​២នាក់ ​នគរបាល​ស្រុក​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស​នឹង​ការពារ​អ​និ​តិ​ជន​ខេត្តតាកែវ​ ដើម្បី​ចាត់ការ​បន្ត ។​

ហេតុ​ការ​ណ៍​ចាប់ខ្លួន​ជនសង្ស័យទាំង២នាក់​ខាងលើ​​នេះ​បាន​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ នៅ​ភូមិ ខ្វាវ ឃុំ​លំចង់ ស្រុក​សំរោង ខេត្ត​តាកែវ ។

នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា​ ជនសង្ស័យទាំង​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ សែ​ម ច័ន្ទ​តារា ភេទ​ប្រុស អាយុ​២២ ឆ្នាំ ​និង​ម្នាក់ទៀត​​ឈ្មោះ អ៊ុ​ក អ៊ួ​នរ​ដ្ឋា ភេទ​ប្រុស អាយុ២៤ឆ្នាំ ។ ជនសង្ស័យទាំង​២នាក់​រស់នៅភូមិស្វាយ​ព្រៃ ឃុំលំចង់ ស្រុក​សំរោង ខេត្ត​តាកែវ ។ ដោយឡែកនារីរងគ្រោះ មានអាយុ​១៧​ឆ្នាំ ។

នគរបាល​ស្រុក​បាន​ឱ្យ​ដឹង​បន្ត​​ថា​ នៅ​ចំពោះ​មុខ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស​នឹង​ការពារ​អ​និ​ថិ​ជន​ខេត្ត​ ជនសង្ស័យ​បាន​សារភាព​ថា មុន​ពេល​កើតហេតុ ​​ពួកគេ​​ទាំង​២​នាក់​ និង​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្គាល់គ្នា​តាម​ឆាត Facebook ជិត​៣​ខែ​​កន្លងមក​ហើយ រួច​ក៏​បាន​ណាត់​នារី​រង​គ្រោះ​មក​ជួប​គ្នា​ត្រង់​ចំនុច​កើតហេតុ​ខាងលើ នៅ​វេលា​ម៉ោង២​យប់ ខាងក្រោយ​វត្ត​​មួយកន្លែង ស្ថិត​ក្នុង​ស្រុក​សំរោង ។

ជនសង្ស័យបានបន្តទៀតថា ​បន្ទាប់​ពី​បាន​មក​ជួប​គ្នា​ ហើយ​​ឃើញ​ឱកាសល្អ យប់​ស្ងាត់​ ​ពួកគេ​ក៏​បែកគំនិត​ចា.ប់​នារី​រង​គ្រោះ​​រូប​នោះ រំលោ.ភ​បូក​បាន​សម្រេច​ជា​ច្រើន​ដង ក្នុង​ស្ថានភាព​ពួកគេ​​ស្រវឹងស្រឿង​​ៗ​ផង ​ដោយ​បន្សល់​វត្ថុ​តាង​រួម​មាន​ខោខ្លី​១​, ខោលី​អូ​១, សារុង​១ និង​ស្បែកជើង​១​គូ នៅ​កន្លែង​កើតហេតុ​។

លោក​សុខ ប៊ុ​ន​ថន ​ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស​នឹង​ការពារ​អ​និ​ថិ​ជន​ខេត្ត​បានអោយ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​នៅរ​សៀ​ល​ថ្ងៃ​ទី​១៣ ​កញ្ញា ​ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ