ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតមក​ជា​មនុស្ស​គួរ​បំពេញការងារ​ឱ្យ​សម​នឹង​តម្លៃ​មនុស្ស

2 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​ដែល​បាន​កើតមក​លើ​ភព​ផែនដី​នេះ​សុទ្ធតែ​មានបុណ្យ​ព្រេងវាសនា​ខ្ពស់​ជាង​សត្វ​ទាំង​៤​ពួក​ក្នុង​អបា​យភូមិ គួរ​ណាស់​តែ​ខំ​បំពេញភារកិច្ច កាតព្វកិច្ច​ដែល​មនុស្ស​គួរ​ធ្វើ​ភ្លាម​ៗ កុំ​ទុក​ចាំ​ស្អែក​ហើយ​ស្អែក​ទៀត ព្រោះថា​ចំនួ​ន​អាយុជីវិត​របស់​មនុស្ស​ដែល​អាច​រស់​មិន​មាន​ច្រើន​នោះ​ទេ ដូច្នេះ​ការងារ​មាន​ប្រយោជន៍​គួរ​ធ្វើ​ឱ្យ​បាន​លឿន ។ បើ​យើងរ​វិភាគ​ឱ្យ​បាន​ល្អិតល្អន់​បន្តិច​នោះ ចំនួន​អាយុ​របស់​មនុស្ស​ដែល​អាច​រស់នៅ​បាន​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​អាយុ​៧៥​ឆ្នាំ​គិត​ជា​ចំនួន​មធ្យម ។…

មនុស្ស​គ្រប់​រូប​ដែល​បាន​កើតមក​លើ​ភព​ផែនដី​នេះ​សុទ្ធតែ​មានបុណ្យ​ព្រេងវាសនា​ខ្ពស់​ជាង​សត្វ​ទាំង​៤​ពួក​ក្នុង​អបា​យភូមិ គួរ​ណាស់​តែ​ខំ​បំពេញភារកិច្ច កាតព្វកិច្ច​ដែល​មនុស្ស​គួរ​ធ្វើ​ភ្លាម​ៗ កុំ​ទុក​ចាំ​ស្អែក​ហើយ​ស្អែក​ទៀត ព្រោះថា​ចំនួ​ន​អាយុជីវិត​របស់​មនុស្ស​ដែល​អាច​រស់​មិន​មាន​ច្រើន​នោះ​ទេ ដូច្នេះ​ការងារ​មាន​ប្រយោជន៍​គួរ​ធ្វើ​ឱ្យ​បាន​លឿន ។

បើ​យើងរ​វិភាគ​ឱ្យ​បាន​ល្អិតល្អន់​បន្តិច​នោះ ចំនួន​អាយុ​របស់​មនុស្ស​ដែល​អាច​រស់នៅ​បាន​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​អាយុ​៧៥​ឆ្នាំ​គិត​ជា​ចំនួន​មធ្យម ។ ចំពោះ​ចំនួន​អាយុជីវិត​ដែល​គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​កើត​រហូត​ដល់​ថ្ងៃ​រៀន​ចប់​ចេញ​ធ្វើការ គិត​ជា​ចំនួន​មធ្យម​គឺ​មាន​ប្រមាណ​ជា​អាយុ​២៥​ឆ្នាំ​ស្មើនឹង​៣៣​ភាគរយ ។

នេះ​អាច​បញ្ជាក់​បាន​ថា គ្រាន់តែ​រៀន​ចប់​ចេញ​ធ្វើការ​ភ្លាម​យើង​បាន​ចាយ​ភាគរយ​នៃ​ជីវិត​អស់​រហូត​ដល់​ទៅ​៣៣​ភាគរយ​បាត់​ទៅ​ហើយ ។ តើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យើង​បាន​ចំណាយ​ភាគរយ​នៃ​ជីវិត​របស់​យើង​ទៅ​លើ​រឿង​អ្វីខ្លះ តើ​រឿង​នោះ​មាន​ប្រយោជន៍ ឬ​ឥតប្រយោជន៍​យ៉ាងណា ? តែ​យើង​មិន​ត្រូវ​ភ្លេច​ថា ទោះ​យើង​ចំណាយ​ទៅ​លើ​រឿង​អ្វី​ក៏​ដោយ​ក៏​ភាគរយ​នៃ​ជីវិត​បាន​ចំណាយ​ទៅ​លើ​រឿង​នោះ​ដែរ ។

ដូចនេះ​តើ​អ្នក​គួរ​ប្រើប្រាស់​ភាគរយ​នៃ​ជីវិត​ដោយ​របៀប​ណា តើ​គួរ​ធ្វើ​រឿង​អ្វី គួរ​ធ្វើ​សកម្មភាព​បែប​ណា ទាំង​អស់នេះ​គឺ​អ្នកជា​អ្នក​សម្រេចចិត្ដ​ដោយ​ខ្លួនឯង ។

បើ​និយាយ​អំពី​ពេលវេលា​ក្នុង​រវាង​៤៥​វស្សា ព្រះពុទ្ធ​នៃ​យើង ព្រះ​អង្គ​បាន​បែងចែក​ការងារ​យ៉ាង​ច្បាស់លាស់​ណាស់​ក្នុង​រង្វង់​២៤​ម៉ោង​សឹងតែ​រក​ពេលវេលា​សម្រាក​មិន​បាន នេះ​ក៏​ដើម្បី​ប្រយោជន៍​ដល់​សព្វ​សត្វ​បាន​រួច​ចាក​ទុក្ខ​នៅ​ក្នុង​សង្សារវដ្ត​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ