ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្របារីមួយ នៅខេត្តតាកែវ មានកម្មករជាង ១០០នាក់ ឆ្លងកូវីដ១៩

2 ខែ មុន
  • តាកែវ

តាកែវ៖ លោក នុត ស៊ីណាត ប្រធានមន្ទីរ​សុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ កាលពី​​ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា…

តាកែវ៖ លោក នុត ស៊ីណាត ប្រធានមន្ទីរ​សុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ កាលពី​​ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា បាន​ចុះទៅធ្វើតេស្តរកជំងឺកូវីដ១៩ ទៅ​លើ​កម្មករ​រោងចក្រ បារី ហ្វាយ​ស្តេត តូបាកូ ដែលមានទីតាំង នៅក្នុង​សង្កាត់​រកា ក្នុងក្រុងដូនកែវ​ ដែល​​​ជា​​លទ្ធ​​ផល ​បាន​រក​ឃើញ​កម្មករ​ចំនួន​ជាង ១០០​នាក់ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។

លោក នុត ស៊ីណាត ​បន្តថា ក្នុងការចុះយកសំណាកកម្មករប្រមាណជាង ៤០០​នាក់ នៅរោងចក្រខាងលើ បានរកឃើញកម្មករ​ចំនួន ១៣២នាក់ មានផ្ទុកជំងឺកូវីដ១៩ ហើយកម្មករទាំង ១៣២នាក់ ត្រូវបានយកទៅធ្វើការព្យាបាល​នៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន​ រួចហើយ។

ដោយឡែក កម្មករដែលពាក់ព័ន្ធ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅរោងចក្រផ្ទាល់តែម្ដង ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តទៅទៀត។

លោកប្រធានមន្ទីរ បានអំពាវនាវ​សុំអោយបងប្អូនយើង ត្រូវតែបន្តអនុវត្តតាមកាណែនាំរបស់ក្រសួងសុខាភិបាល ពិសេសផែនការការពារសម្តេចតេជោ ទើបយើង​គ្មានកូវីដ៕

Picture
Picture
Picture