ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរកោរពុកមាត់ចេញ នៅក្នុងកំឡុងពេលកូវីដនេះ!

2 ឆ្នាំ មុន

មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងអន្តរជាតិ (CDC) ណែនាំបុរសឱ្យកោរពុកមាត់ ព្រោះវាអាចធ្វើឱ្យការពាក់ម៉ាស់មិនមានប្រសិទ្ធភាព។ មិនត្រឹមតែការពាក់ម៉ាស់នោះទេ នៅពេលដែលត្រូវចូលពេទ្យដោយសារកូវីដ​ ក៏ពិបាកក្នុងការពាក់ប្រដាប់អុកស៊ីសែនដែរ។ អង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នសុខភាពអន្តរជាតិដទៃទៀតបាននិងកំពុងធ្វើការដោយមិនខ្លាចនឿយហត់…

មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លងអន្តរជាតិ (CDC) ណែនាំបុរសឱ្យកោរពុកមាត់ ព្រោះវាអាចធ្វើឱ្យការពាក់ម៉ាស់មិនមានប្រសិទ្ធភាព។ មិនត្រឹមតែការពាក់ម៉ាស់នោះទេ នៅពេលដែលត្រូវចូលពេទ្យដោយសារកូវីដ​ ក៏ពិបាកក្នុងការពាក់ប្រដាប់អុកស៊ីសែនដែរ។

អង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នសុខភាពអន្តរជាតិដទៃទៀតបាននិងកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។ ប្រទេសខ្លះអាចទប់ស្កាត់ការរីករាលដាលខណៈប្រទេសខ្លះមិនមាន។

នៅពេលដែលមនុស្សកំពុងស្វែងរកព័ត៌មានអំពីរបៀបរក្សាសុវត្ថិភាព ការណែនាំដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺឆ្លង (CDC) នៃសហរដ្ឋអាមេរិក បានណែនាំអ្នកមានពុកមាត់វែងៗ គួរកោរពុកមាត់ចេញ ដើម្បីឱ្យការពាក់ម៉ាស់មានប្រសិទ្ធភាព។

CDC បាននិយាយថា ការពាក់ម៉ាស់ ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ ឱ្យបានល្អការពាក់ម៉ាស់គឺជាការសំខាន់។ ប្រសិនបើពាក់ម៉ាស់ហើយ តែត្រូវបានពុកមាត់មកទើសនោះ វានឹងមិនមានប្រសិទ្ធភាពទេ។ ដូចនេះ អ្នកត្រូវកោរពុកមាត់ឱ្យស្អាត ក្នុងកំឡុងពេលនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ