ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ពោះម៉ាយ ស្រលាញ់​ស្ត្រី​មេម៉ាយ បញ្ចប់ជីវិត​ទាំង​២​នាក់ ពុំដឹងមូលហេតុ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​បុរស​ជា​សន្តិសុខ​ម្នាក់ បាញ់​ស​ម្លា​.​ប់​ស្រី​ស្នេហ៍ រួច​ហើយ​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង តាម​ក្រោយ នៅ​អាគារ​ស្តុក​សម្ភារ ជាន់​ទី​២ ព្រឹក​ឡើង​ទើប​មាន​គេ​ប្រទះ​ឃើញ​អ្នក​ពីរ​នាក់​ដេក​ស្លា​.​ប់​អោប​គ្នា​នៅ​លើ​គ្រែ​ពួក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ករណី​បុរស​ជា​សន្តិសុខ​ម្នាក់ បាញ់​ស​ម្លា​.​ប់​ស្រី​ស្នេហ៍ រួច​ហើយ​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង តាម​ក្រោយ នៅ​អាគារ​ស្តុក​សម្ភារ ជាន់​ទី​២ ព្រឹក​ឡើង​ទើប​មាន​គេ​ប្រទះ​ឃើញ​អ្នក​ពីរ​នាក់​ដេក​ស្លា​.​ប់​អោប​គ្នា​នៅ​លើ​គ្រែ​ពួក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ កែង​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ក្នុងភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សមត្ថកិច្ច​អះអាង​ថា ជា​ករណី​ធ្វើ​អត្ត​ឃា​.​ត​នេះ បង្ក​ឡើង​ដោយ​បុរស​ជា​សង្សារ បាន​បាញ់​ស​ម្លា​.​ប់​ស្ត្រី​ជា​ស្រី​ស្នេហ៍​មុន រួច​ហើយ​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិនដឹង​ម៉ោង​ណា​នោះ​ទេ ។ សព​ស្ត្រី​រង​គ្រោះ មានឈ្មោះ ទូច សំអាង​ហៅ​ស្រី​ដា អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤​បេ​អឺ​០ ផ្លូវ​លេខ​៩០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ចំណែក​ខ្មាន់កាំភ្លើង ឈ្មោះ ឌុ​ច សុធា អាយុ​៤៣​ឆ្នាំ មុខរបរ​សន្តិសុខ អតីត​ភោ​ជី​យ​ដ្ឋា​ន​ប៉ា​រ៉ា​ឌី ។

ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​១១​យប់​ថ្ងៃ​ទី​០៩ ខែកញ្ញា បុរស​ឈ្មោះ ឌុ​ច សុធា (​ជន​ដៃដល់​)​បាន​នាំ​ស្ត្រី​រង​គ្រោះ ឈ្មោះ​ទូច សំអាង ចូល​មក​អង្គុយ​លើ​កៅអី​សា​ឡុ​ង ក្នុង​អគារ​ដាក់​សម្ភារ (​អតីត​ភោជនីយដ្ឋាន​ប៉ា​រ៉ា​ឌី ដែល​មាន​ទីតាំង​កែង​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ខណ្ឌ​ដូន​ពេ​ញុ ព្រមទាំង​មានការ​ផឹកស្រា ផង​ដែរ ។ មួយសន្ទុះ​ក្រោយមក ឈ្មោះ​ឌុ​ច សុធា ក៏​នាំ​ស្ត្រី​រង​គ្រោះ​ឡើង​ទៅ​ដេក ក្នុង​បន្ទប់​លេខ​៣១ ជាន់​ទី​២ ហើយ​អ្នក​នៅ​ខាងក្រោម មាន​តែ​ម្នាក់​ទេ ដែល​ប្រចាំការ ហើយ​ក៏​បានឃើញ​ក្រដាស់​មួយ​សន្លឹក មាន​សរសេរ​អក្សរ​ថា “ROOM31 មិន​ទំនេរ​” ។

លុះដល់​ព្រឹក​ឡើង អ្នក​មើល​ការ​ខុស​ត្រូវ​អគារ​នោះ មានការ​សង្ស័យ ព្រោះ​អត់​ឃើញ​ឈ្មោះ​ឌុ​ច សូ​ធា និង​ស្រី​ស្នេហ៍ ចុះ​មក​ក្រោម​ទេ ទើប​ឲ្យ​បុគ្គលិក​ម្នាក់ ទៅ​មើល​បន្ទប់​លេខ​៣១ ប៉ុន្តែ​គេ​ចាក់សោ​ពី​ខាងក្នុង ទោះ​ហៅ ក៏​មិន​មានការ​ឆ្លើយ​តប ។ ដោយ​មានការ​សង្ស័យ បាន​យក​សោ​មួយទៀត មក​ចាក់​បើកទ្វា ចូល​ទៅ ទើប​ប្រទះ​ឃើញ សុធា និង​ស្រី​ស្នេ​ហ៏ ស្លាប់​ដេក​អោប​គ្នា ព្រមទាំង​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ក៏​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះ​មក​ពិនិត្យ តែ​ម្តង ។

អ្នក​ជិត​សិ​ទ្ន​នឹង​ជន​ដៃដល់​ឈ្មោះ ឌុ​ច សុធា បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់ និង​ស្ត្រី​រង​គ្រោះ ទើបតែ​ទាក់ទង​សេ្ន​ហា​គ្នា បាន​ប្រហែល ៧​ទៅ ៨​ខែ​ប៉ុណ្ណោះ ពួក​គេ​សុទ្ធតែ​មេម៉ាយ និង​ពោះម៉ាយ​ដូច​គ្នា ខាង​ស្រី​ប្តី​ស្លាប់ ឯខាង​ប្រុស​ចែកផ្លូវ​គ្នា សល់​កូន​បី​នាក់ ។ ក្រោយមក គូស្នេហ៍​ទាំង​ពីរ​នាក់​ហាក់ដូចជា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​បែក​គ្នា​បាន​មួយ​រយៈ ទើប​នៅ​យប់​ថ្ងៃ​ទី​០៩ ខែកញ្ញា គេ​ឃើញ អ្នក​ទាំង​២ នាំ​គ្នា​មក​អង្គុយ​ផឹកស្រា ជាន់​ក្រោម នៃ​អគារ​កើតហេតុ​ខាងលើ រួច​ហើយ​នាំ​គ្នា​ចូល​ដេក មិនដឹង​មូលហេតុ​អ្វី បានជា​ខាង​ប្រុស​ដក​កាំភ្លើងខ្លី ម៉ាក​កា ៥៤ បាញ់​ចំ​បំពង់ក ស្ត្រី​រង​គ្រោះ​មួយ​គ្រាប់ រួច​ក៏​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង មួយ​គ្រាប់​ដែរ ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា ជន​ដៃដល់​ឈ្មោះ​ឌុ​ច សុធា ជាប់ចោទ​ធ្វើ​ឃា​.​ត​កម្ម​ទៅ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ទូច សំអាង ហើយ​ខ្លួន​ខ្លាច​មានទោស ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត តាម​ក្រោយ តែ​ម្តង​ទៅ ។

បច្ចុប្បន្ន ស​.​ព​បុរស​ខាងលើ ត្រូវ​សាច់ញាតិ ដឹក​យក​ទៅ​ធ្វើបុណ្យ នៅ​ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខែ​ត្ត​ព្រៃវែង ចំណែក​ស​.​ពស្ត្រី​រង​គ្រោះ​សាច់ញាតិ​បញ្ជូន​ទៅ​ធ្វើបុណ្យ នៅ​អ្នក​លឿង ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ