ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ចូល​វត្ត​បារាយណ៍ ពិតជា​មហា​ពិបាក​ខ្លាំង​ណាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះសង្ឃ​គង់នៅ​វត្ត​បារាយណ៍ ស្ថិត​នៅ​ក្នុងភូមិ​កំ​ផ្លា​ក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​សុំ​បិណ្ឌបាត​ផ្លូវ​មួយ​ខ្សែ​ចូល​ទៅ​កាន់​ទី​អារាម​ផង ព្រោះ​

ខេត្តកំពង់ចាម ៖ ព្រះសង្ឃ​គង់នៅ​វត្ត​បារាយណ៍ ស្ថិត​នៅ​ក្នុងភូមិ​កំ​ផ្លា​ក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​សុំ​បិណ្ឌបាត​ផ្លូវ​មួយ​ខ្សែ​ចូល​ទៅ​កាន់​ទី​អារាម​ផង ព្រោះ​រដូវវស្សា​នេះ ធ្វើ​ដំណើរ​លេង​កើត​មែនទែន​ហើយ​។

ហើយ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ម្នាក់ និង​ក្រុម​គ្រួសារ ដែល​តែងតែបាន​ជួយ​ផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះសង្ឃ​នៅ​ទីនោះ ហើយ​បាន​ថត​ផ្ញើ​នូវ​រូបភាព​ផ្លូវ​នេះ​ដល់​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ជួយ​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​នាំ​ចង្ហាន់​នា​រដូវ​ភ្ជុំ​ដាក់​បិណ្ឌ​ខាង​មុខ​នេះ​។

គួរ​រំលឹក​ថា​៖ ព្រះសង្ឃ​គង់នៅ​រៀនសូត្រ​នៅ​ក្នុង​វត្ត​នេះ មាន​រហូត​ដល់​ទៅ​១០០​ព្រះ​អង្គ​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ