ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះបង្រៀនកូនៗឱ្យមានភាពស្មោះត្រង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាការពិត ឪពុកម្តាយណាក៏ចង់ឱ្យកូនមានភាពស្មោះត្រង់ដែរ ។ ដូច្នេះតើលោកអ្នកអាចជួយធ្វើឱ្យរឿងនោះកើតឡើងដោយរបៀបណា ? ជំហានដំបូង គឺបង្កើតគំរូល្អ ដែលវាមានន័យថា…

រាជធានីភ្នំពេញ ៖ ជាការពិត ឪពុកម្តាយណាក៏ចង់ឱ្យកូនមានភាពស្មោះត្រង់ដែរ ។ ដូច្នេះតើលោកអ្នកអាចជួយធ្វើឱ្យរឿងនោះកើតឡើងដោយរបៀបណា ? ជំហានដំបូង គឺបង្កើតគំរូល្អ ដែលវាមានន័យថា អ្នកត្រូវនិយាយការពិត ហើយបង្ហាញចំណុចមួយដែលអនុញ្ញាតឱ្យពួកគេដឹងថា អ្នកជ្រើសរើសភាពស្មោះត្រង់ ។

ផ្តល់រង្វាន់ដល់ការពិត ៖ ក្នុងនាមជាឪពុកម្តាយ អ្នកច្រើនតែរហ័សស្តីបន្ទោស ហើយផ្ទុយទៅវិញ ពេលខ្លះអ្នកមិនតែងតែរហ័សសរសើរទេ ។ ចូរផ្តល់រង្វាន់ដោយភាពស្មោះត្រង់ជាមួយនឹងការសរសើរ និងការឱបកូនរបស់អ្នក ។ វានឹងបង្កើតទំនុកចិត្តលើខ្លួនឯង និងពង្រឹងឥរិយាបថវិជ្ជមាន ។

កុំនិយាយ បើរកពាក្យអ្វីល្អនិយាយមិនចេញ ៖ ពាក្យឃោរឃៅមិនគួរនិយាយជានិច្ចទេ ។ បើអ្នករកពាក្យល្អអ្វីនិយាយមិនបាន គឺគ្រាន់តែមិននិយាយអ្វីទាំងអស់ ។ បើអ្នកឃើញកន្លែងនោះមិនល្អ អ្នកអាចអ្វីដែលវិជ្ជមាននិយាយវិញក៏បាន ។

ការពិតដែលពិបាក ៖ សីលធម៌ត្រឹមត្រូវ និងភាពបរិសុទ្ធនៃស្មារតីតែងតែជួយការពារអារម្មណ៍របស់នរណាម្នាក់ដែលធ្វើខុស ។ កំហុស  គឺតែងតែខុស ។ ឧទាហរណ៍ មិត្តល្អបំផុតរបស់កូនប្រុសអ្នកកំពុងប្រឡងមើលព្រីយ៉ុង ហើយកូនប្រុសរបស់អ្នកឃើញ ។ កូនអ្នកក៏ទៅប្រាប់មិត្តរបស់គាត់ឱ្យឈប់ ព្រោះមិត្តរបស់គាត់ធ្វើបាបខ្លួនឯង ហើយបោកប្រាស់សិស្សដទៃដែលបានសិក្សាដោយស្មោះត្រង់ ។ ប្រសិនបើគេមិនធ្វើបែបនេះ គឺកូនប្រុសរបស់អ្នកនឹងត្រូវប្រាប់គ្រូអំពីអ្វីដែលកំពុងកើតឡើង ។ នេះហៅថា ការពិតដែលពិបាក ។ គ្មាននរណាម្នាក់ចង់ធ្វើរឿងពីរនេះទេ ។ ទោះយ៉ាងណាក៏ដោយ ជីវិតតែងតែធ្វើឱ្យយើងស្ថិតក្នុងស្ថានភាពប្រភេទនេះ ។ ក្នុងនាមជាមនុស្សពេញវ័យ យើងត្រូវប្រឈមមុខនឹងការបោកប្រាស់គ្រប់ប្រភេទ អំពើផិតក្បត់ ការបំពាន និងភាពមិនស្មោះត្រង់ទូទៅ ។ សូមបង្រៀនកូនៗរបស់អ្នកឱ្យឈររឹងមាំនៅខាងសុចរិត ។

ផ្លែឈើជ្រុះមិនឆ្ងាយពីគល់ ៖ ករណីអ្នក គឺជាគំរូ ។ អ្នកមិនចង់ឱ្យកូនរបស់អ្នកលឺអ្នកនិយាយកុហក ឬចង់ឃើញអ្នកប្រព្រឹត្តអំពើមិនស្មោះត្រង់ឡើយ ។ ឧទាហារណ៍ អ្នកត្រូវបានគេអាប់លុយឱ្យលើស សូមឱ្យទៅគេវិញ ហើយណែនាំប្រាប់កូនរបស់អ្នកអំពីករណីបែបនេះ ។ តើអ្នកចង់បង្រៀនកូនរបស់អ្នកទេ ? សម្អាតទង្វើរបស់អ្នកឱ្យស្អាតល្អជានិច្ច ។ ភ្នែក និងត្រចៀកតូចៗទាំងនោះតែងតែបើក ហើយរង់ចាំមើលអ្នក ។

ការពិត ឬទណ្ឌកម្ម ៖ យើងទាំងអស់គ្នាមានកំហុស ហើយសូម្បីតែកុមារក៏ដូច្នេះដែរ ។ ពេលខ្លះ ពួកគេនឹងកុហកអ្នក ហើយទីបំផុត អ្នកនឹងចាប់ពួកគេ ។ វាសំខាន់ដែលគួរមានវិន័យ និងផលវិបាក (ការដាក់ទោស ឬទណ្ឌកម្ម) ចំពោះសកម្មភាពរបស់ពួកគេ ។ វិន័យសមស្របគួរតែត្រូវបានអនុវត្ត ។ ត្រូវធ្វើឱ្យកូនដឹងថា មិនសមហេតុផលក្នុងការកុហកឡើយ ។

កែកំហុស ៖ ការចាប់យកកំហុស និងមិនស្មោះត្រង់ គឺជាពេលវេលាល្អដើម្បីបង្វឹកកូនរបស់អ្នក ។ ជួយគេឱ្យកែកំហុស ។ និយាយអំពីរបៀបដែលគេអាចឆ្លើយតប ឬប្រតិកម្មដែលខុសគ្នាពីនេះ ។

ពាក្យសម្តីរបស់អ្នកជាមាស ៖ ចរិតលក្ខណៈសំខាន់បំផុតដែលមនុស្សម្នាក់អាចមាន គឺការរក្សា និងធ្វើតាមការសន្យាដែលបានធ្វើ ។ ភាពគួរឱ្យទុកចិត្ត  គឺមានកិត្តិយស និងជាមកុដដ៏អស្ចារ្យ ហើយសូម្បីតែស្តេចក៏អាចច្រណែនដែរ ។ ចូរបង្រៀនកូនៗរបស់អ្នកឱ្យក្លាយជាមនុស្សដែលគិតពិចារណាអំពីពាក្យរបស់ពួកគេ ។ នៅពេលដែលអ្នកនិយាយ ឬសន្យា អ្នកមិនគួរមិនធ្វើនោះឡើយ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។