ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិតម្នាក់​​ទាំង​ព្រឹក ក្រោយ​ឡានដឹក​ទំនិញ​បុ.ក​​ម៉ូតូ​ផ្ទុប​នឹង​ឡាន១គ្រឿង​ទៀត​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​មួយ​គ្រឿង បើក​បុ.ក​ផ្ទប់​ទៅ​នឹង​រថយន្ត​ម៉ាក​ស្តា​រិច​មួយ​

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​មួយ​គ្រឿង បើក​បុ.ក​ផ្ទប់​ទៅ​នឹង​រថយន្ត​ម៉ាក​ស្តា​រិច​មួយ​គ្រឿងទៀត​ ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​ស្លា.ប់​នៅនឹង​កន្លែង ​ខ​ណៈ​ពេល​បុរសរងគ្រោះ​​ដែល​ជិះ​ម៉ូតូ​ម៉ាក​TODAY​មួយ​គ្រឿង​ កំពុងធ្វើដំណើរ​តាម​​ផ្លូវ​។

​ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ​ខែកញ្ញា ឆ្នាំ ២០២១ នៅ​ចំណុច​មុខស្ថានីយ​ប្រេងមួយកន្លែង តាម​បណ្តោយ​ផ្លូវសម្តេច​ជា ស៊ី​ម កែង​ផ្លូវ​លេខ​២០១១ ស្ថិត​​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ដែល​​បាត់បង់ជីវិត​ខាងលើ​នេះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ​ណេ​ត ចាន់​បុត្រ​ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាក​ធូ​ដេ​​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១IV-8488​។​ចំណែក​រថយន្ត​ដឹកទំនិញ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D-7872 បើកបរ​ដោយ​បុរស​ម្នាក់​ មិនស្គាល់អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​តាម​ប្រភពពី​​សាក្សី​បានអោយ​​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​​ដឹកទំនិញ​១​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០១១ ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ល្បឿន​លឿន និង​បាន​បត់​ស្តាំ​ ឡើង​ទៅ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ខ​ណៈ​នោះ ដោយសារ​តែ ល្បឿន​លឿន រថយន្ត​បង្ក​ក៍បាន​ជ្រុល​ចង្កូត​ទៅ​បុ.ក​ម៉ូតូ​ម៉ាក​ធូ​ដេ​មួយ​គ្រឿង ​ដែល​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ផ្ទប់​ទៅ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ ភ្នំពេញ​ ២BJ-1721 យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ ដែល​ជិះ​ម៉ូតូ​​ស្លា.ប់​នៅ​កន្លែង​​កើតហេតុ​តែម្តង​ ។

​តាម​ប្រភពដដែលបានប​ន្ត​​ថា ​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ បណ្តាល​អោយ​រថយន្តម៉ាក​​ស្តា​រិច ​និង​ម៉ូតូ​រង​ការ​ខូចខាត​​យ៉ាង​ធ្ងន់ធ្ងរ ​ចំណែក​រថយន្ត​បង្ក​ក្រ​ពិត​ផ្នែក​ខាង​មុខ​ផង​ដែរ​ ។​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​។

​ក្រោយពេលកើតហេតុ នគរបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​បាន​ទាក់ទង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​វាស់វែង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បីរង់ចាំ​ធ្វើការ​​ដោះស្រាយនៅពេលក្រោយ​ទៀត​ ។ ចំណែក​ស.ព​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​កាន់​វត្ត​ទឹកថ្លា ដើម្បីរង់​ចាំ​បងប្អូន​សាច់ញាតិ​​មកទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ