ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់ទាំង ៧ គួរចៀសវាង ព្រោះវាអាចធ្វើឱ្យកូនរបស់អ្នកខូច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាគច្រើន កូនៗរបស់អ្នកនិយាយ ឬធ្វើអ្វីមួយដែលបង្ហាញថា ពួកគេមានសិទ្ធ ឬមិនយល់ពីតម្លៃលុយ ឬការខិតខំឡើយ ។ កុមារធំ…

រាជធានីភ្នំពេញ ៖ ភាគច្រើន កូនៗរបស់អ្នកនិយាយ ឬធ្វើអ្វីមួយដែលបង្ហាញថា ពួកគេមានសិទ្ធ ឬមិនយល់ពីតម្លៃលុយ ឬការខិតខំឡើយ ។ កុមារធំ និងកុមារតូច គឺមានហានិភ័យខ្លាំង ។ ប្រសិនបើអ្នកចង់ចៀសវាងកុំឱ្យក្មេងខូច សូមនៅឱ្យឆ្ងាយពីទម្លាប់ទាំង ៧ នេះ ។

១. កុំសម្អាតបន្ទប់ជំនួសឱ្យកូនរបស់អ្នក ប្រសិនបើគេឧហ្សាហ៍ធ្វើវាឱ្យរញ៉េរញ៉ៃញឹកញាប់ ៖ ពេលខ្លះ វាងាយស្រួលក្នុងការសម្អាតបន្ទប់របស់កូនអ្នកជាងការបង្រៀនពួកគេពីរបៀបធ្វើវាដោយខ្លួនឯង ។ អ្នកមិនគួរធ្វើវាជំនួសកូនអ្នកឡើយ ប៉ុន្តែអ្នកអាចសម្អាតវាក្រោយកូនរបស់អ្នកបានដើម្បីឱ្យវាស្អាតល្អ ។ កុមារត្រូវឆ្លងកាត់ផលវិបាក ចំពោះអាកប្បកិរិយារបស់ពួកគេ ។

២. កុំឱ្យពួកគេធ្វើជាថៅកែអ្នក ហើយនិយាយដោយមិនគោរពអ្នក ៖ ក្មេងជំទង់ដែលខូចអាចជាមេដ៏ក្លាហាន ។ ពួកគេអាចប្រើពាក្យពេចន៍ដើម្បីបង្កើតកំហុស និងគ្រប់គ្រងឪពុកម្តាយរបស់ពួកគេ ។ អ្នកត្រូវប្រាប់កូនអ្នកឱ្យដឹងថា អ្នកទាំងពីរមានតួនាទីអ្វី ។

៣. កុំផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន ៖ ដែនកំណត់ពិតជាចាំបាច់សម្រាប់មនុស្សគ្រប់គ្នា ។ កូនរបស់អ្នកប្រហែលជាមិនចូលចិត្តទេ ប៉ុន្តែវាមានប្រយោជន៍សម្រាប់ពួកគេ ។ ឪពុកម្តាយត្រូវធ្វើការជាក្រុមដើម្បីកំណត់ដែនកំណត់សម្រាប់កូនៗរបស់ពួកគេ ។ ដែនកំណត់ទាំងនេះគួរតែរួមបញ្ចូលនូវអ្វីដែលពួកគេពាក់ ខ្សែភាពយន្តដែលពួកគេមើល វីដេអូហ្គេមដែលពួកគេលេង អាហារដែលពួកគេញ៉ាំ តន្ត្រីដែលពួកគេស្តាប់ និងសូម្បីតែមិត្តភក្តិដែលពួកគេគួរ និងមិនគួររាប់អាន ។

៤. កុំឱ្យពួកគេបោះបង់ចោល ៖ នៅពេលកូនរបស់អ្នកសុំឈប់ពីសកម្មភាព ឬកីឡាណាមួយ សូមប្រាកដថា អ្នកដឹងពីបំណងរបស់គេ ។ ប្រហែលជាមានហេតុផលល្អសម្រាប់ការសម្រេចចិត្ត ប៉ុន្តែប្រសិនបើកុមារគ្រាន់តែ “គ្មានអារម្មណ៍” ពួកគេមិនគួរត្រូវបានអនុញ្ញាតឱ្យឈប់ទេ ។ ការសិក្សាជាច្រើនបង្ហាញថា សកម្មភាពក្រៅម៉ោងសិក្សាជួយឱ្យកុមាររៀនមេរៀន ឬជំនាញដ៏មានតម្លៃ ហើយអាចជួយពួកគេក្នុងការសិក្សាផងដែរ ។

៥. ឱ្យគេសុំអភ័យទោសចំពោះអាកប្បកិរិយាអាក្រក់របស់ពួកគេ ៖ ការមិនចេះសុំទោស និងការមិនទទួលស្គាល់កំហុស នឹងនាំឱ្យកូនរបស់អ្នកខ្វះការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ។

៦. ធ្វើតាមវិន័យ ៖ នៅពេលដែលអ្នកបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែលបានព្រមព្រៀង ឬលុបចោលវាទាំងស្រុង នោះអ្នកកំពុងនិយាយជាមួយកូនអ្នកថា ពាក្យរបស់អ្នកមិនមានន័យច្រើនទេ ។ ដូច្នេះនៅពេលអ្នកប្រាប់កូនរបស់អ្នកបែបណា អ្នកគួរធ្វើ ឬដាក់ទោសកូនបែបនោះ ។

៧. កុំធ្វើអ្វីគ្រប់យ៉ាងសម្រាប់ពួកគេ ៖ នៅពេលកូនៗរបស់អ្នកធំឡើង ពួកគេគួរតែមានភាពគ្រប់គ្រាន់ដោយខ្លួនឯង ។ ជាអកុសល វាមិនតែងតែមានប្រសិទ្ធភាពនោះទេ ជាពិសេសប្រសិនបើអ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីពួកគេ ។ បន្តិចម្តងៗ សូមចាប់ផ្តើមពង្រឹងឯករាជ្យភាព និងភាពគ្រប់គ្រាន់របស់កូនអ្នកដោយដាក់កម្រិតលើអ្វីដែលអ្នកធ្វើចំពោះពួកគេ ។ បង្រៀនពួកគេពីរបៀបធ្វើកិច្ចការទាំងនោះ និងបង្កើនការទទួលខុសត្រូវរបស់ពួកគេនៅជុំវិញផ្ទះ ។ ប្រសិនបើពួកគេមិនចង់ធ្វើតាម សូមដាក់ទោសដោយកំណត់ពេលវេលាដែលពួកគេចំណាយលើកុំព្យូទ័រ ឬមើលទូរទស្សន៍ ឬអ្វីផ្សេងទៀតតាមអាយុរបស់ពួកគេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។