ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ធ្វើសកម្មភាពលើ​ឪពុក​កូន​​ផ្អើ.ល​ពី​ខណ្ឌ​ច្បារ​អំពៅ​ ដល់​ខណ្ឌចំការមន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ធា.ក់​ប្ល.ន់​យក​ម៉ូតូ​​មួយគ្រឿង​ពី​ឪពុក​កូន​២​នាក់​បាន​សម្រេច ​ហើយ ព្យា​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ធា.ក់​ប្ល.ន់​យក​ម៉ូតូ​​មួយគ្រឿង​ពី​ឪពុក​កូន​២​នាក់​បាន​សម្រេច ​ហើយ ព្យា​យាម​ជិះ​គេច​​ខ្លួន​តាំងពី​ខណ្ឌ​ច្បារ​អំពៅ​ រហូត​ដល់​ខណ្ឌចំការមន​ ក៍​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ជួយ​ដេញ​តាម​​ចាប់​ខ្លួន​បាន​រួច​​ប្រគល់​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ។

​ហេតុការណ៍​ខាងលើនេះបានកើតឡើងកាលពី​​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំនុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ហើយត្រូវ​ឃាត់ខ្លួន​បាន​នៅ​ចំនុច​ផ្លូវ​៩៩​កែង​៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ​ជា រស្មី ហៅ​បារាំង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូឈ្មោះ ថា​ន់ ប៊ី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។ ​ដោយឡែក​​ម៉ូតូ​​មួយគ្រឿង​ដែលសមត្ថកិច្ច​ដកហូតបាន​ម៉ាក​គុប​មូល ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY 3365 ជា​របស់​ជន​រង​គ្រោះ ។

តាម​សម្តី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​ធា.ក់​ម៉ូតូ​​មួយគ្រឿង​ម៉ាក​គុប​មូល ពណ៌​ទឹកប្រាក់ ដែល​ជិះ​​ដោយ២​នាក់​ឪពុក​កូន បណ្តាល​​ឱ្យ​ដួល​​រង​របួស ហើយ​ជនសង្ស័យ​ក៍បាន​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​​គេច​ឡើង​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ចូល​មក​ក្រុងភ្នំពេញ ។ ពេល​នោះ​ដែរ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង ក៍បាន​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​ស្រែ​កថា​ចោរ​ៗ ផ្អើល​គេ​ផ្អើល​ឯង រហូត​មក​ដល់​ផ្លូវ ៩៩​កែង​៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​អ្នកដំណើរ​មួយ​គ្រឿង​ទៀត បណ្តាល​​​ឲ្យ​ដួល​ម៉ូតូ​ ក៍​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​បាន រួច​​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ត្របែក ដែល​កំពុង​ល្បាត​ឆ្លងកាត់​ជួយ​ចាប់​វាយ​ខ្នោះ​ជនសង្ស័យ​តែម្តង ។

នៅ​ពេល​ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែក ឃាត់ខ្លួន រួច​ធ្វើការ​សាកសួរ ទើប​ដឹង​ថា ករណី​នេះ​គឺ​កើតហេតុ​នៅ ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​ទាក់ទង​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២ មក​ទទួល​ជនសង្ស័យ​យក​ទៅ​​ធ្វើការ​សាកសួរ​បន្ត​។

ដោយឡែក​ជន​រង​គ្រោះ​វិញ មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ គឺ​​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​សិន ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​និ​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ