ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើចង់យកកូន បុរសគួរចៀសឆ្ងាយពីអាហារទាំងនេះ!

2 ឆ្នាំ មុន

ប្រសិនបើអ្នកនិងភរិយារបស់អ្នក កំពុងព្យាយាមយកកូននោះ អ្នកគួរតែចៀសវាងអាហារទាំង៥យ៉ាង ដែលយើងនឹងរៀបរាប់នៅថ្ងៃនេះ ព្រោះថា វានឹងធ្វើឱ្យមេជីវិតឈ្មោលរបស់អ្នកថយចុះគុណភាព និង ជាលទ្ធផលពិបាកបង្កកំណើត។ ១. បង្អែមនិងភេសជ្ជៈកំប៉ុង…

ប្រសិនបើអ្នកនិងភរិយារបស់អ្នក កំពុងព្យាយាមយកកូននោះ អ្នកគួរតែចៀសវាងអាហារទាំង៥យ៉ាង ដែលយើងនឹងរៀបរាប់នៅថ្ងៃនេះ ព្រោះថា វានឹងធ្វើឱ្យមេជីវិតឈ្មោលរបស់អ្នកថយចុះគុណភាព និង ជាលទ្ធផលពិបាកបង្កកំណើត។

១. បង្អែមនិងភេសជ្ជៈកំប៉ុង

ជាតិស្ករច្រើនពេក មិនត្រឹមតែអាចធ្វើឱ្យអ្នកលើសទម្ងន់និងផ្តល់បញ្ហាដល់បេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបន្ថយចំនួនមេជីវិតឈ្មោលនិងគុណភាពមេជីវិតឈ្មោលរបស់អ្នកផងដែរ។ នោះហើយជាមូលហេតុដែល វាសំខាន់ក្នុងការគ្រប់គ្រងការទទួលទានជាតិស្កររបស់អ្នក។

២. សាច់កែច្នៃ

សាច់កែច្នៃដូចជា សាច់បេកខុន ហតដក និង ហេម សុទ្ធតែមានសារធាតុរក្សាទុកឱ្យបានយូរជាច្រើន ដែលអាចប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលរបស់អ្នក។ សាច់កែច្នៃខ្លះក៏មានអរម៉ូនច្រើនជាងសាច់ធម្មតាដែរ ដែលជាលទ្ធផលវាអាចប៉ះពាល់ដល់កំរិតតេស្តូស្តេរ៉ូនរបស់អ្នក។

៣. អាហារកំប៉ុង

អាហារកំប៉ុងមានផ្ទុកសារធាតុ BPA ដែលជាសារធាតុគីមីដែលមានឥទ្ធិពលស្រដៀងទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនដែរ ដែលជាអរម៉ូនរបស់មនុស្សស្រី។ វាអាចបន្ថយចំនួននិងគុណភាពមេជីវិតឈ្មោលរបស់អ្នក។

៤. ជាតិអាល់កុល

ស្រាបៀរក្នុងបរិមាណច្រើនអាចបង្កើនអរម៉ូនអ៊ឹស្ត្រូសែននៅក្នុងខ្លួនរបស់អ្នក ហើយជាលទ្ធផលបន្ថយចំនួនមេជីវិតឈ្មោលរបស់អ្នក។ ភេសជ្ជៈមានជាតិអាល់កុលក៏ធ្វើឱ្យប៉ះពាល់ដល់ថ្លើមរបស់អ្នកដែរ ដូច្នេះយកល្អគួរតែចៀសវាងវាប្រសិនបើអ្នកអាច។

៥. ទឹកសណ្តែក និង អាហារធ្វើចេញពីសណ្តែក

សណ្តែកសៀងអាចមានសុខភាពល្អនិងមានរសជាតិឆ្ងាញ់ ប៉ុន្តែប្រសិនបើអ្នកព្យាយាមយកកូន វាអាចជាគំនិតល្អក្នុងការបញ្ឈប់ការទទួលទានអាហារដែលមានជាតិសណ្តែកសៀង ព្រោះការទទួលទានសណ្តែកក្នុងបរិមាណច្រើនអាចធ្វើត្រាប់តាមឥទ្ធិពលអេស្ត្រូសែននៅក្នុងខ្លួន នាំឱ្យមានការថយចុះចំនួនមេជីវិតឈ្មោល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ