ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀបចំ​ពិធី​សែន​ព្រេន​ប្រោះព្រំ​ជូនព្រលឹង​ខ្មោច​ស្រាប់តែ​កម្មករ​ដួល​សន្លប់៥០​នាក់​ទាំង​ព្រឹក​ទៀត

15 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ កម្មករ​-​កម្មការិនី​រោង ចក្រ​ផលិត​ស្បែកជើង​យីហោ Tiger Wing បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ជិត​៥០​នាក់​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ ដែល​ពិធី​ប្រោះព្រំ​លើករាសី និង​បណ្ដេញ​ខ្មោចបិសាច កំពុង​ចាប់ផ្ដើម ដោយ​មាន​តា​អាចារ្យ រៀប​កិច្ច​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ កាលពី​វេលា ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ ២០១០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ត្រ​ញំ​ង​ឈូក ឃុំ​កន្ទោក ស្រុក​អង្គស្នួល​។

ខេត្ដកណ្ដាល ៖ កម្មករ​-​កម្មការិនី​រោង ចក្រ​ផលិត​ស្បែកជើង​យីហោ Tiger Wing  បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ជិត​៥០​នាក់​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ ដែល​ពិធី​ប្រោះព្រំ​លើករាសី និង​បណ្ដេញ​ខ្មោចបិសាច កំពុង​ចាប់ផ្ដើម ដោយ​មាន​តា​អាចារ្យ រៀប​កិច្ច​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ កាលពី​វេលា ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ ២០១០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ត្រ​ញំ​ង​ឈូក ឃុំ​កន្ទោក ស្រុក​អង្គស្នួល​។

រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​មន្ដ្រី ជំនាញ​ណាមួយ​ទៅ​ពិនិត្យ​មើល​ក្នុង​រោងចក្រ នោះ​រក​ពី​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់​នៅ ឡើយ​ទេ គឺ​មាន​តែ​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន​ប៉ុណ្ណោះ​ដែល​ចុះ​ទៅ​កាន់​ទីនោះ ។ នេះ​គឺជា​ថ្ងៃ​ទី​៣​ហើយ​ដែល​កម្មករ​-​កម្មការិនី រោងចក្រ​ស្បែកជើង​ខាងលើ​ដួល​សន្លប់​គួរ​ឱ្យ​ភ្ញាក់ផ្អើល ខណៈ​ដែល​ពិធី​ប្រោះព្រំ​បណ្ដេញ ខ្មោច​បិសាច និង​លើករាសី​កំពុង​តែ​ចាប់ផ្ដើម ដោយ​មាន​តា​អាចារ្យ​ប្រោះ​ទឹក​ផ្កាម្លិះ និង បាញ់​ទឹកអប់​ដាក់​កម្មករ ដើម្បី​ឱ្យ​កម្មករ​ជ្រះ ស្រឡះ​ពី​គ្រោះ​ចង្រៃ​ផ្សេង​ៗ ។

ចំណែក​ព្រះ សង្ឃ​មិន​ទាន់​និមន្ដ​មក​ដល់​ទេ ប៉ុន្ដែ​ពិធី​ប្រោះ ព្រំ​បាន​ចាប់ផ្ដើម​បណ្ដើរ​ៗ​ហើយ ។ កម្មករ​-​កម្មការិនី​រោងចក្រ​បាន​នាំ​គ្នា​ចូល​ធ្វើការ​តាម​ធម្មតា ស្រាប់តែ​មួយ​រំពេច​នោះ​ក៏​មាន​អ្នក ដួល​សន្លប់​ជា​បន្ដបន្ទាប់​បង្ក​ឱ្យ​មានការ​ជ្រួល ច្របល់​ពេញ​រោងចក្រ ។ ពិធី​ប្រោះព្រំ​ត្រូវ ផ្អាក​មួយ​ភ្លែត​សិន ព្រោះ​ម្នាក់​ៗ​រវល់​ដឹក ជញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ។

សរុប​រយៈពេល​៣​ថ្ងៃនេះ កម្មករ​-​កម្ម​កា រិ​នី​រោងចក្រ​ខាងលើ​បាន​ដួល​សន្លប់​ប្រមាណ ១៥០​នាក់​ហើយ ប៉ុន្ដែ​ពុំ​បណ្ដាល​ឱ្យ​មាន​អ្នក ស្លាប់​បាត់បង់​ជីវិត​ទេ ។ កម្មករ​-​កម្មការិនី បាន​និយាយ​ថា មុន​ដួល​សន្លប់​ពួក​គេ​មាន អាការ​ថប់ដង្ហើម ញ័រ​ដៃ ជើង ងងឹតមុខ ឈឺ ក្បាល ហើយ​បន្ទាប់​មក​ក៏​បាន​ដួល​សន្លប់ ដោយ​មិនដឹង​ខ្លួន​តែ​ម្ដង ។ មានរឿង​មួយ ទៀត គួរ​ឱ្យ​ព្រឺ​ផង​ដែរ ទាក់ទង​នឹង​ការ​ដួល សន្លប់​នេះ គឺ​មានកម្ម​ការិនី​ផ្នែក​អនាម័យ​ម្នាក់ ត្រូវ​ព្រលឹង​ខ្មោ​ចូល​ក្នុង​ខ្លួន និង​ទាមទារ​ឱ្យ មានការ​សែន​ព្រែ​ន​នៅ​ក្នុង​រោងចក្រ ទើប បាន​សុខ បើ​មិន​សែន​មិន​បាន​សុខ​នោះ​ទេ ។

ក្រោយ​ពី​បានឃើញ​ស្ដ្រី​ម្នាក់​នោះ​ត្រូវ​ខ្មោច ចូល កម្មករ​-​កម្មការិនី​ទាំងអស់​មានការ​ភ័យ តក់​ស្លុក ក៏​បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​តែ​ម្ដង រហូត​ដល់​ថ្ងៃ​ទី​៤ មិថុនា នេះ ក៏​នៅ​តែ​ដួល សន្លប់​ទៀត ។ ទាក់ទិន​នឹង​ព្រលឹង​ខ្មោច​ចូល នារី​កម្មករ​ផ្នែក​អនាម័យ​នោះ​ហើយ ទើប​អ្នក ចាត់ការ និង​ថៅកែ​រោងចក្រ​រៀបចំ​ចាត់ចែង ពិធី​សែន​ព្រែ​ន​ប្រោះព្រំ​ជូន​ព្រលឹង​ខ្មោចនោះ​… តែ​ដឹង​អី​…​ពេល​កំពុង​រៀប​កិច្ច​ស្រាប់ តែ​កម្មករ​ដួល​សន្លប់​ទៀត ៕