ទីហ្វសជាជំងឺដែលបណ្តាលពីសត្វចៃខាំ
ទីហ្វសគឺជាជំងឺមួយប្រភេទស្រដៀងនឹងគ្រុនពោះវៀនដែរ ។ ជំងឺនេះត្រូវបានចម្លងតាមរយៈចៃខាំ ដែលជាទូទៅជំងឺនេះបានស្តែងចេញតាមរយៈរោគសញ្ញាមួយចំនួនដូចជា៖

-ទីហ្វសចាប់ផ្តើមឡើងដូចជាជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ ។ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ ឬលើសពីនោះ គ្រុនក្តៅចាប់ផ្តើម ដោយមានគ្រុនញាក់ ឈឺក្បាល ព្រមទាំងមានការឈឺសាច់ដុំ និងឈឺទ្រូង ។
-បន្ទាប់ពីមានគ្រុនក្តៅរយៈពេលពីរបីថ្ងៃ មានចេញស្នាមកន្ទួលក្រហម ដែលដំបូងនៅត្រង់ក្លៀក បន្ទាប់មកនៅលើដងខ្លួន និងបន្ទាប់មកទៀតនៅលើដៃ និងជើង (ប៉ុន្តែគ្មាននៅលើផ្ទៃមុខ បាតដៃ និងបាតជើងនោះទេ) ។ ស្នាមកន្ទួលទាំងនេះ បើពិនិត្យមើលទៅដូចជាស្នាមជាំតូចៗ ។
-អាការៈគ្រុនក្តៅ អាចនឹងមានរយៈពេលពីរសប្តាហ៍ឬលើសពីនេះ ។ ជំងឺនេះជាទូទៅមិនសូវជាមានអាការធ្ងន់ធ្ងរចំពោះកុមារនោះទេ តែវាអាចនឹងមានសភាពធ្ងន់ធ្ងរចំពោះមនុស្សចាស់ ហើយការរាតត្បាតនៃជំងឺនេះមានគ្រោះថ្នាក់យ៉ាងខ្លាំង ។
-ចំពោះជំងឺទីហ្វស ដែលឆ្លងដោយចៃ ច្រើនតែមានដំបៅយ៉ាងធំ និងមានការឈឺចាប់ នៅត្រង់កន្លែងដែលវាខាំ ហើយមានហើមជាកូនកណ្តុរ នៅក្បែរកន្លែងនោះ ព្រមទាំងមានការឈឺចាប់ផងដែរ ។ ដូច្នេះបើលោកអ្នកសង្ស័យថា កើតមានជំងឺនេះគួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា ។ យ៉ាងណាម៉ិញដើម្បីជៀសផុតពីការកើតមានជំងឺនេះ លោកអ្នកត្រូវអនុវត្តតាមវិធីសាស្ត្រខាងក្រោម ៖
-រក្សាអនាម័យ ដោយត្រូវកម្ចាត់សត្វចង្រៃពីក្នុងគ្រួសារឲ្យបានទៀងទាត់ ។
-ត្រូវសម្លាប់ចៃពីសត្វឆ្កែរបស់អ្នក ។
-ត្រូវសម្លាប់កណ្តុរដោយប្រើឆ្មា ឬអង្គប់(កុំប្រើថ្នាំពុល ដែលអាចមានគ្រោះថ្នាល់ដល់សត្វផ្សេងទៀតឬកុមារ) ។
-មិនត្រូវប៉ពាល់កណ្តុរ ដែលងាប់នោះឡើយ ព្រោះអាចធ្វើឲ្យចៃរបស់វាលោតមកទុំលើខ្លួនប្រាណចម្លងមេរោគ ៕
ចែករំលែកព័តមាននេះ