ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយមេ លិចក្រុងតាខ្មៅ មន្ត្រីជំនាញស្តារលូ និងដាក់ម៉ាស៊ីនបូមទឹកចេញ

2 ឆ្នាំ មុន
  • កណ្តាល

កណ្ដាល៖ បន្ទាប់ពីទឹកភ្លៀង ក្លាយជាជំនន់លិច​តំបន់មួយចំនួន នៅក្នុងក្រុងតាខ្មៅ ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកាកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១…

កណ្ដាល៖ បន្ទាប់ពីទឹកភ្លៀង ក្លាយជាជំនន់លិច​តំបន់មួយចំនួន នៅក្នុងក្រុងតាខ្មៅ ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកាកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ ​អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួន ដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក បណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់ សម្រាប់ខេត្តកណ្ដាល ក៏ដូចជា ក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀត គ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹក ដើម្បីរំដោះទឹក ក្នុងក្រុងតាខ្មៅឲ្យអស់។

លោកអភិបាលខេត្ត បានណែនាំ​ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យពិភាក្សាវាយតម្លៃអំពីផលប៉ះពាល់ ដើម្បីរក​មធ្យោបាយ​ដោះស្រាយ កែលម្អប្រព័ន្ធលូដោះទឹក ប្រឡាយ ឲ្យមានភាពប្រសើរឡើងវិញ។ ជាងនេះទៀត មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាស្ដារ​អាងរំដោះទឹកទី១ និងទី២ ក្នុងក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការរំដោះទឹកឱ្យបានរហ័ស ដើម្បីបញ្ចៀសនូវការជន់លិចផងដែរ។

សូមបញ្ជាក់​ថា នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀង​មួយមេធំ បណ្ដាលឱ្យទីកន្លែងមួយចំនួន ក្នុងក្រុងតាខ្មៅ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ