ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀលមានប្រៀបជាងដុល្លារស៊ីងហ្គាពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លុយរៀលបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនប្រៀបជាមួយលុយដុល្លារស៊ីងហ្គាពួរ  ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ លុយរៀលបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនប្រៀបជាមួយលុយដុល្លារស៊ីងហ្គាពួរ  ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០៤១ រៀល ហើយលក់ចេញតែ ៣០៧១ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣០៤២ រៀល និងលក់ចេញរហូតដល់ ៣០៧៣ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរូមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៤៤ រៀល លក់ចេញ ៤៨៩២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៣៥ រៀល លក់ចេញ ៣០៦៥ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៥ រៀល លក់ចេញ ៣៧៥២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៣ រៀល លក់ចេញ ៣៥៦ រៀល ។ ដោយឡែក ១ បាតថៃទិញចូល ១២៦ រៀល លក់ចេញ ១២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

                                              

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ