ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សត់​ណាស់! ម៉​ន សា​ម៉េ​ត សុខចិត្ត​បែក​១០​ថ្នេរ ក្រោយ​ជា​កូ​វីដ​ មិន​លើកដៃ​សំពះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កីឡាករ ម៉​ន សា​ម៉េ​ត និង​គ្រួសារ​ទើបតែ​ជា​កូ​វីដ​១៩​ ដោយ​មុន​ពេល​ឆ្លង​កូ​វីដ​១៩ ​កីឡាកររូបនេះ​​ក៏​ត្រូវ​គេ​ដាក់​

រាជធានីភ្នំពេញ ៖ ​កីឡាករ ម៉​ន សា​ម៉េ​ត និង​គ្រួសារ​ទើបតែ​ជា​កូ​វីដ​១៩​ ដោយ​មុន​ពេល​ឆ្លង​កូ​វីដ​១៩ ​កីឡាកររូបនេះ​​ក៏​ត្រូវ​គេ​ដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័​ក្ត ដើម្បី​សុវត្ថិភាព​ ។ រយៈពេល​ប្រមាណ​ជាង​១​ខែ​មកនេះ លោក​ខ្វះខាត​ដល់​ថ្នាក់​គេ​រៃ​លុយ​ជួយ​ក្នុង​ពេល​ព្យាបាល តែ​លោក​មិន​ផ្ដេកផ្ដួល​ទេ គឺ​គ្រាន់តែ​ជា​ភ្លាម​ក៏​ឡើង​ប្រកួត​ភ្លាម បណ្ដាល​អោយ​បែក​១០​ថ្នេរ កាលពី​ថ្ងៃ​ទី​៥ កញ្ញា ២០២១​។

ការ​ឡើង​ប្រដាល់​ ក្រោយ​ជា​កូ​វីដ​១៩ កាលពី​ថ្ងៃអាទិត្យ ទី​៥ កញ្ញា ២០២១ នៅ​សង្វៀន​បាយ័ន បាន​ធ្វើ​អោយ​កីឡាករ ម៉​ន សា​ម៉េ​ត រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែកក្បាល​រហូត​១០​ថ្នេរ​។ មូលហេតុ​នៃ​ការ​បែក​រយះ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​មក​ពី​លោក​មិនសូវ​បាន​ហ្វឹកហាត់​ ព្រោះតែ​កើត​កូ​វីត​១៩ ហើយ​ទទួល​ប្រកួត​។

លោក ចាន់ មក​រា ដែល​ជា​អ្នក​បង្កើត​ការ​ប្រដាល់​នៅ​ក្នុង​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​កាលពី​ពេល​មុន និង​ជា​បងធម៌​របស់​​កីឡាកររូបនេះ​​បាន​សរសេរសារ​បង្ហោះ​ថា «​ងើប​​ពី​ជា​ជំងឺ​កូ​វី​ដ-19​ភ្លាម ឡើង​​វាយ​ភ្លាម បើ​​មិន​ឡើង​វាយ​ដាច់​បាយ ចឹ​ង​មាន​តែ​ប្តូរ​វាយ ដើ​ម្បី​ជីវភាព ។ សម​មុខ​ទៅ មក​ពី​អាប្អូន​ម៉េ​ត​ឯង​អត់​ចេះ​រអ៊ូ (10 ថ្នេរ​) ។ ជូនពរ​ឆាប់​ជា​»​។

បន្ថែម​ពីលើ​ការ​បង្ហោះ​សារ​ខាងលើ​ កីឡាករ ម៉​ន សា​ម៉េ​ត បាន​បញ្ជាក់​ថា ការ​ពិត ​ក្រោយ​ជា​ជំងឺ​កូ​វីត​១៩​ភ្លាម​ៗ លោក​មិន​ត្រូវ​ទទួល​ប្រកួត​នោះ​ទេ ដោយសារ​សុខភាព​មិន​ទាន់​មាំទាំ ហើយ​ការ​ហ្វឹកហាត់​ក៏​មិន​ទាន់​បាន​ច្រើន ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​ខ្វះខាត​ពេក ទើប​លោក​ចេះ​តែ​ស្នើ​អោយ​គ្រូ និង អ្នក​ផ្គូរ​ផ្គង ជួយ​ផ្គូរ​ផ្គង​អោយ​លោក​បាន​ឡើង​រេញ ដើម្បី​ដោះស្រាយជីវភាព​​។

លោក​ថា​ ស្ថានភាព​កូ​វីត​១៩ តាំងពី​ដំណាក់កាល​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក រហូត​បញ្ជូន​ទៅ​ព្យាបាល និង​ចេញពី​កន្លែង​ព្យាបាល គឺ​គ្រួសារ​របស់​​លោក​អត់​មាន​ចំណូល​ទាំងអស់ ស្ទើរតែ​គ្មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន​។ បើ​កុំ​តែ​អំឡុង​ពេល​ព្យាបាល​លោក​មិន​ទទួល​បានការ​ផ្ដល់​លុយកាក់​តិច​ច្រើន​ពី​អ្នក​អាណិត​ស្រលាញ់ ប្រហែលជា​លោក​ដាច់​ពោះ​ស្លា.ប់​ហើយ បើ​ស្ថានភាព​រក​លុយ​មិន​មាន​ទាល់តែ​សោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​បែប​នេះ​។

លោក​ថា ការ​ពិត​​លោក​​ក៏​មិន​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​ទី​៥ កញ្ញា នោះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​គូ​ឯក​ម្នាក់​មាន​បញ្ហា​សុខភាព ហើយ​គាប់​ជួន​មានការ​ទទូច​សួរ​ថា តើ​លោក​អាច​ឡើង​ប្រកួត​ជំនួស​បាន​ទេ ស្រប​ពេល​ដែល​លោក​ក៏​កំពុង​ខ្វះ​លុយ​ផង ទើប​លោក​ទទួល​ប្រកួត​ដើម្បី​បាន​លុយ​ដោះស្រាយ​។ លោក​ថា​ ​លោក​​មិន​ហ៊ាន​លើកដៃ​សំពះ​សុំ​ជំនួយ​នោះ​ទេ ហើយ​ការ​ផ្ដល់​លុយកាក់​អោយ​លោក​កន្លង​មក​ក្នុង​ពេល​ព្យាបាល ក៏​សុទ្ធតែ​ជា​បង​ៗ ដែល​ដឹង​ពី​ការ​លំបាក​របស់​លោក និង​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ដោយសារ​តែ​លោក​ចង់បាន​ដំណោះស្រាយ​ដោយ​មិន​ពឹង​កម្លាំង​អ្នក​ដទៃ​នោះ​ហើយ ទើប​លោក​ឡើង​ប្រកួត​ទាំង​មិន​ច្បាស់​ពី​សមត្ថភាព ហើយ​ចុង​ក្រោយ​គឺ​ត្រូវ​តែ​ប្រកួត​ប្ដូរ​ដោយ​ស៊ូ​បែកក្បាល​១០​ថ្នេរ តែ​មិន​អោយ​គេ​រិះគន់​ថា ចេះ​តែ​ឡើង​វ៉ៃ​ដើម្បី​លុយ​ឡើយ​។

លោកបានបន្ត​ថា ទោះជា​លុយ​ដែល​ទទួល​បាន គឺ​តម្រូវ​អោយ​លោក​ដេក​ឈឺ ដែល​អាច​និយាយ​បាន​ថា​ស៊ី​មិន​ឆ្ងាញ់ តែ​លោក​សប្បាយចិត្ត ព្រោះ​ជីវភាព​របស់​លោក​កំពុង​ត្រូវការ​លុយ ដោយសារ​គ្មាន​ចំណូល​យូរ​មក​ហើយ​។ លោក​អះ​អា​ង​បន្ថែម​ថា ជីវិត​អ្នកក្រ​ទើប​យល់ តែ​លោក​ក៏​មិនតូច​ចិត្ត​ដែរ និង​បាន​អះអាង​ថា ដរាបណា​លោក​នៅ​ប្រកួត​បាន គឺ​នឹង​ស៊ូ​ឡើង​រេញ​ដល់ទី​បំផុត​យក​លុយ​មក​ដោះស្រាយ គឺ​មិន​លើកដៃ​សំពះ​សុំ​អ្នក​ណា​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​អោយ​មានការ​រិះគន់​នោះ​ឡើយ​៕