ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​បោះចោល​​ប្រអប់១​ក្នុងព្រៃ​ ​គិត​ថា​រួចខ្លួន ​ដឹង​អី​​គេចមិនផុត​ដដែល​

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​​សរុប​ចំនួន​៣​នាក់​ ត្រូវ​ក​ម្លាំ​ង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ បាន​ធ្វើការ​ឃាត់ខ្លួន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​​សរុប​ចំនួន​៣​នាក់​ ត្រូវ​ក​ម្លាំ​ង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ បាន​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀ.ន ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ ក្បែរ​តំបន់​ឧ​ស្សហ៍កម្ម​អូរ​នាង ស្ថិត​​ក្នុងភូមិ​អូរ​ឬ​ស្សី​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ ​រួម​មាន​ ១-​ឈ្មោះ​ភាព សុ​ផា​វ៉ា​ន់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង​ (​ជួញដូរ​), ២-​ឈ្មោះ​ស៊ី តូច​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កូប​ធំ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ (​ប្រើប្រាស់​)​ និង​៣-​ឈ្មោះ​ចោម​ សុ​ឃា​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ និង​ជា​កម្មករ​រោងចក្រ ​។

​សមត្ថកិច្ច​ជំនាញ​​បាន​ឱ្យ​ដឹង​​ថា​ ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង​ពេល​ចុះ​ល្បាត ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត​ និង​មានកា​រ​សម្របសម្រួល​ពី​​លោក​​ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ក៍​ដូច​ជា​កា​ណែនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​សៅ សា​រឿ​ន ​អធិការ​នគរបាល​ក្រុង​ផង​ដែរ​។​

សមត្ថកិច្ច​​បាន​​ឱ្យ​ដឹង​បន្ត​ថា​ ខណៈពេលចុះ​​ល្បាត​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៍​​ប្រទះ​ឃើញ​ជនសង្ស័យ​​ទាំង​៣​នាក់​កំពុង​ឈរ​មុខ​បន្ទប់​ជួល​ លុះ​សង្ស័យ​ក៍​សុំ​ត្រួតពិនិត្យ​ ស្រាប់តែ​ជនសង្ស័យ​​ឈ្មោះ​ ភាព ​សុ​ផា​វ៉ា​ន់​ ​បោះ​ប្រអប់​ទូរស័ព្ទ​ ព​ណ៌ស​១​ចូល​ទៅ​ក្នុង​ព្រៃ​។​ដោយ​​មាន​​ការ​សង្ស័យ ​សមត្ថកិច្ច​ក៍​ទៅ​រើស​ប្រអប់​ទូរស័ព្ទ​នោះ​មក​បើក​មើល​ ស្រាប់តែ​ឃើញ​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន​២​កញ្ចប់​ធំ​ល្មម​ ទើប​ឃាត់ខ្លួន​ពួក​គេ​យក​មកធ្វើការ​​សាកសួរ​តែ​ម្តង​។

​យោង​ចម្លើយ​សារភាព​​របស់​ជនសង្ស័យ​បាន​​ឱ្យ​ដឹង​ថា ថ្នាំ​ញៀ​.ន​ចំនួន​​២​កញ្ចប់​ខាងលើ​ ជនសង្ស័យ​​ឈ្មោះ ភាព សុផាវ៉ាន់ ​ថា ​ខ្លួន​ទិញ​ពី​បុរស​ម្នាក់​ទៀត ​។ ​ដោយឡែក​ជនសង្ស័យ​​ឈ្មោះ​ចោម សុឃា ​ប្រាប់​សមត្ថកិច្ច​ថា​ ​ខ្លួន​មិន​​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនសង្ស័យ​​ទាំង២នាក់នោះ​​ទេ​ ប៉ុន្តែ​សមត្ថកិច្ច​ធ្វើ​តេ​ស្តិ​ទឹកនោម​ មាន​សារធាតុ​ញៀ.ន​ដូច​គ្នា ​។

ទោះ​​យ៉ាងណា​ក៍ដោយ​ វត្ថុ​តាង​និង​ជនសង្ស័យ​ទាំង​៣​នាក់​​ខាងលើ ​ក្រោយ​ធ្វើការ​សាកសួរ​ និង​ធ្វើ​កំណត់ហេតុ​រួច ​ត្រូវ​សមត្ថកិច្ច​​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕

Picture
Picture
Picture
Picture