ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​ភូមិ​៦ ធ្វើ​សំណាក​អ្នក​ភូមិ​​២៥៧​នាក់ បន្ទាប់​ពី​រក​ឃើញ​អ្នក​កូ​វី​ដ​​បំប្លែង​ថ្មី Delta

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​ហៅ​ថា TYDA បាន​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ១៦៣ (​ម្តុំ​អតីត​ខារ៉ាអូខេ XO) ភូមិ​៦ ដើម្បីយក​សំណាក​ទៅ​លើ​អ្នក​ភូមិ​សរុប​ចំនួន​២៥៧​នាក់ តែ​ជា​លទ្ធផល គឺ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី ០៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះ​ដែរ កម្លាំង​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ដែល​ហៅ​ថា TYDA បាន​សម្រេច​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ១៦៣ (​ម្តុំ​អតីត​ខារ៉ាអូខេ XO) ភូមិ​៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​យក​សំណាក​រក​វីរុស​កូ​វី​ដ ១៩ ទៅ​លើ​អ្នក​ភូមិ​សរុប​ចំនួន​២៥៧​នាក់ (​បុរស ១១៣​នាក់ និង​ស្រី ១៤៤​នាក់​) តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ក្រោយ​ពី​រក​ឃើញ​អ្នក​ភូមិ​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta នោះ​។

តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រឹក​នេះ​ដែរ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ បាន​ធ្វើការ​បិទ​ខ្ទប់​លើ​កំណាត់​ផ្លូវ​ចន្លោះ​ពី​ផ្លូវ​លេខ ១៦៣​កែង​និង​ផ្លូវ ៣៩៦ និង​ផ្លូវ​លេខ ៣៩០ ដើម្បី​ធ្វើ​សំណាក​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​៦​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ការ​យក​សំណាក​នា​ពេល​នេះ​ដែរ មាន​អ្នក​ភូមិ​ប្រុស ស្រី ក្មេង ចាស់ ទាំងអស់​សរុប​ចំនួន ២៥៧​នាក់ ក្នុង​នោះ​មាន​បុរស​ចំនួន ១១៣​នាក់ និង​ស្ត្រី​ចំនួន ១៤៤​នាក់ តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ចុះ​មក​យក​សំណាក​រក​វីរុស​កូ​វី​ដ​១៩ ទៅ​លើ​អ្នក​ភូមិ​៦ ទាំង​២៥៧​នាក់ នា​ព្រឹក​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី ដែល​តា ម្នាក់​រស់នៅ​ក្នុងភូមិ​នេះ នា​ពេល​កន្លង​មក​។ ហើយ​ក្នុង​ការ​ចុះ​មក​យក​សំណាក​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ទៅ​លើ​អ្នក​ភូមិ​៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ សរុប​ចំនួន ២៥៧​នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ បំប្លែង​ថ្មី Delta នេះ ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​ក៏​បាន​ធ្វើ​អោយ​ពួក​គាត់​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ ក្រោយ​ពី​បានដឹង​ពី​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​ហើយ​នោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ