ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* មិន​ចេះរាប់

ទូរទស្សន៍​បញ្ចាំង​ការ​ប្រកួត​វាយ​កូន​ឃ្លីលើ​តុ (​ប៉េង​ប៉ុង​) យ៉ាង​ពុះកញ្ជ្រោលសូ​ម្បីលោក​យាយជី​តូច​ក៏​ចាប់អារម្មណ៍​ទស្សនារហូត​ដល់​ចប់​ ការ​ប្រកួត​ដែរ។ ទស្សនា​រួចគាត់​និយាយ ៖
-​អ្នកកីឡា​ទាំងនេះ​ប្រកួត​ ល្អមើល​មែនទាស់​តែ​អ្នក​ធ្វើ​អត្ថាធិប្បាយ​អត់​ទាន់​ចេះ​រាប់លេខនិយាយ​ ផ្ដេសផ្ដាស​គ្មាន​ដឹង​ចំនួន​ពិតប្រាកដ​សោះ ។
ចៅប្រុស​ដែល​អង្គុយ​មើល​ ជាមួយ​ជីដូនដែរធ្វើ​ភ្នែក​ឡឹ​ង​ឡង់​សួរ៖

  • មិន​ចេះរាប់
  • ទូរទស្សន៍​បញ្ចាំង​ការ​ប្រកួត​វាយ​កូន​ឃ្លីលើ​តុ (​ប៉េង​ប៉ុង​) យ៉ាង​ពុះកញ្ជ្រោលសូ​ម្បីលោក​យាយជី​តូច​ក៏​ចាប់អារម្មណ៍​ទស្សនារហូត​ដល់​ចប់​ការ​ប្រកួត​ដែរ។ ទស្សនា​រួចគាត់​និយាយ ៖
    -​អ្នកកីឡា​ទាំងនេះ​ប្រកួត​ល្អមើល​មែនទាស់​តែ​អ្នក​ធ្វើ​អត្ថាធិប្បាយ​អត់​ទាន់​ចេះ​រាប់លេខនិយាយ​ផ្ដេសផ្ដាស​គ្មាន​ដឹង​ចំនួន​ពិតប្រាកដ​សោះ ។
    ចៅប្រុស​ដែល​អង្គុយ​មើល​ជាមួយ​ជីដូនដែរធ្វើ​ភ្នែក​ឡឹ​ង​ឡង់​សួរ៖
    -​គាត់​មិន​ទាន់​ចេះ​រាប់​លេខ​យ៉ាងម៉េចលោកយាយ?
    -​ចៅ​ឯង​មិនឃើញ​ទេ​ឬ? គេ​ប្រកួត​ពីរនាក់ដោយ​ម្នាក់​នៅ​ជ្រុង​ម្ខាងស្រាប់តែ​អ្នកធ្វើ​អត្ថាធិប្បាយ​និយាយ​ថា ប្រកួត​ទោល ដល់គេ​ប្រកួត​៤​នាក់ ឈរ​ម្ខាង​២​នាក់បែរជា​ថាប្រកួត​គូ ។ គាត់​នោះ​និយាយ​បាត់​ចំនួន​លេខពាក់កណ្ដាល​ហ្នឹង​ណា៎ ៕

    • ស្លាប់អស់យ​ប់​ម្សិល​មិ​ញ​ហើយ

    បងស្រី​សួរ​ប្អូនប្រុស ៖
    -​ល្ខោន​អូន​ឯង​មើល​យប់​ម្សិលមិញ​ល្អ មើល​ទេ?
    -​ល្អមើល​ណាស់​, បង ។
    -​បើ​អ៊ីចឹង​យប់​នេះ​បង​ទៅ​មើល​ដែរ ។
    -​បង​ឯង​ទៅ​ធ្វើ​អ្វី? ទាំង​តួ​ល្អ​ទាំង​តួអាក្រក់​ស្លាប់​យប់​ម្សិលមិញ​អស់ហើយមានអី​មើល​ទៀត ៕

    • យកប្រពន្ធ

    ឪពុក​សួរ​កូនប្រុស​អាយុ​៤​ឆ្នាំ
    -​ធំ​ឡើង​កូន​ឯង​ចង់​យក​អ្នក​ណា​ធ្វើប្រពន្ធ?
    -​ក្នុងផ្ទះ​នេះ​លោកយាយ​ស្រឡាញ់​ខ្ញុំ​ជាងគេ​, ថ្ងៃក្រោយ​ខ្ញុំ​យក​លោកយាយ​ធ្វើ​ប្រពន្ធ​។
    -​អា​ព្រហើន​, ម៉េច​ចង់​យក​ម្ដាយ​អញ​ធ្វើប្រពន្ធ?
    កុមារ​តូច​ខឹង​ស្រែក​វិញ ៖
    -​ចុះ​ម៉េច​ប៉ា​ឯង​យក​ម៉ាក់​ខ្ញុំ​ធ្វើ​ប្រពន្ធ​ដែរ?

    • រថយន្ដ​ទី​មួយ​លាន

    រថយន្ដ​មួយ​គ្រឿង​កំពុង​បើកបរ​ឆ្លងកាត់ស្ពាន​យោល​ថ្មី​ដែល​ទើប​ស្ថាបនា​រួច​បាន​២​ខែស្រាប់តែ​ប៉ូលិស​មួយ​ក្រុម​ចេញ​ស្ទាក់​ជាប់រួច ហើយ​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​យក​ប៉ាន់​ផ្កា​យ៉ាងស្អាត​មក​ជូន​អ្នកបើកបរ។ បន្ទាប់​ពី​ភ្នាក់ងារប៉ូលិស​នោះ​ថយក្រោយ​បន្ដិចលោក​ប្រធានក្រុម​ប៉ូលិស​ដើរ​ចូល​និយាយ ៖
    -​ជម្រាប​លោក​, រថយន្ដ​លោក​ជា​រថយន្ដទី​មួយ​លានដែល​បើក​លើ​ស្ពាន​យោល​នេះបន្ទាប់​ពី​វា​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាសាធារណៈ​មក។ សូម​ជូនពរ​លោក​! ទីក្រុងពួក​យើង​សូម​ជូន​មូលប្បទានប័ត្រ​ដែល​មានទឹកប្រាក់​៥.០០០​ដុល្លារ​ដល់​លោក។ សូមលោក និង​គ្រួ​សារបាន​ទទួល​ការ​សប្បាយ​រីករាយ ។
    ឮ​ដូច្នេះ​អ្នកបើកបរ​រថយន្ដ​ស្រែក​ឡើងដោយ​អំណរ ៖
    -​ជយោ​! តែ​ប៉ុណ្ណេះខ្ញុំ​មាន​លុយ​ដោះស្រាយ​យក​ប័ណ្ណបើកបរ​បាន​ហើយ ។
    នាង​ប្រពន្ធ​អ្នកបើកបរ​ដែល​អង្គុយ​នៅម្ខាង​បុក​ពោះ​ប៉ផ្អុក​ខ្លាច​ប៉ូលិស​ដឹង​ប្ដី​បើកបរដោយ​គ្មាន​ប័ណ្ណបើកបរក៏​ប្រញាប់​លូក​មាត់ចូល ៖
    -​សូម​បង​ៗ​កុំ​ជឿ​ពាក្យ​នេះ​, គាត់​កំពុងស្រវឹង​ខ្លាំង​អត់​ដឹងខ្លួន​និយាយ​ខុស​ទេ​។
    ភ្លាម​នោះ​លោកយាយ​ដែល​អង្គុយ​នៅកៅអី​ក្រោយដោយ​ធ្ងន់ត្រចៀក​ពុំ​ដឹង​គេនិយាយ​អីក៏​លូក​មាត់​ចូល​ដែរ ៖
    -​ម៉ែ​ប្រាប់​ហើយ​ថាឡាន​លួច​គេ​មិន​អាចជិះ​ដើរ​លេង​បាន​ទេតែ​គ្មាន​អ្នក​ព្រម​ជឿ​ម៉ែសោះ។ ឥឡូវ​ត្រូវ​ប៉ូលិស​ចាប់​ហើយ​ដោះ ស្រាយ​យ៉ាងម៉េច​ទៅ?

    • ស្ដេចចង់​ទាយ

    ស្ដេច​កំណាច​មួយ​អង្គ​ឱ្យ​គេ​រក​គ្រូទាយពូកែដើម្បី​ទាយ​មើល​វាសនា​របស់​ព្រះ​អង្គ​។ ពេល​គេ​នាំ​គ្រូទាយ​មក​ដល់ព្រះ​អង្គ​សួរ ៖
    -​ឯង​ទាយ​មក​មើល យើង​អស់ព្រះជន្ម ពេល​ណា?
    -​ក្រាបទូល​ព្រះ​អង្គ​, ព្រះ​អង្គ​ត្រូវ​អស់ព្រះ​ជន្ម​នៅ​ថ្ងៃ​មាន​ពិធីបុណ្យ​ធំ ។
    -​ស្អី? ឯង​ហ៊ាន​អះអាង​ច្បាស់​អ៊ីចឹង?
    -​ក្រាបទូល​ព្រះ​អង្គ​, នេះ​ជា​ការ​ពិត។ ទោះ​ព្រះ​អង្គ​សោយ​ទិវង្គត​ថ្ងៃ​ណា​ក៏​ដោយ ថ្ងៃ​នោះ​មនុស្ស​ទាំង​នគរ​នឹង​រៀបចំ​ពិធីបុណ្យ ព្រះ​សព​ព្រះ​អង្គ ធ្វើ​ឱ្យ​ថ្ងៃ​នោះ​មាន​ពិធីបុណ្យ​ធំ​ភ្លាម ៕