ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បង់​ក្លា​ដេ​ស​កើត​ជំងឺ​ចម្លែក​ដុះ​ឫស​លើ​បាតដៃ

9 ឆ្នាំ មុន

AFP ផ្សាយ​ថា លោក​អា​ប៊ុល បា​ចាន​ដា ជនជាតិ​បង់​ក្លា​ដេ​ស អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក Khulna ត្រូវ​គេ​ហៅ​ថា «​មនុស្ស​ដើមឈើ​» ព្រោះ​មាន​ឫស តូច​ៗ​ដូច​សម្បកឈើ​ដុះ​តាម​ស្បែក​បាតដៃ និង​បាតជើង​តាំងពី​១០​ឆ្នាំ​មុន ។

AFP ផ្សាយ​ថា លោក​អា​ប៊ុល បា​ចាន​ដា ជនជាតិ​បង់​ក្លា​ដេ​ស អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក Khulna ត្រូវ​គេ​ហៅ​ថា «​មនុស្ស​ដើមឈើ​» ព្រោះ​មាន​ឫស តូច​ៗ​ដូច​សម្បកឈើ​ដុះ​តាម​ស្បែក​បាតដៃ និង​បាតជើង​តាំងពី​១០​ឆ្នាំ​មុន ។

លោក​អា​ប៊ុល បា​ចាន​ដា ត្រៀម​វះកាត់​ឫស​ដែល​ដុះ​ពីលើ​បាតដៃ និង​បាតជើង​មាន​ទម្ងន់​សរុប​៥​គីឡូក្រាម នោះ​ចេញ ។ ដោយសារ​ជំងឺ​ចម្លែក​នោះ​ធ្វើ​ឱ្យ​អា​ប៊ូ បា​ចា​ដា បាត់បង់​អាជីព​ជា​កម្មករ​អូស​រទេះ ។

អា​ប៊ូ បា​ចា​ដា និយាយ​ថា «​តាំងពី​ដំបូង​ខ្ញុំ​គិត​ថា វា​មិន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​ទីបំផុត​ខ្ញុំ​បាន​បាត់បង់​ការងារ បច្ចុប្បន្ន​មាន​សាច់​ដុះ​ដូច​ឫស​ឈើ​នៅ​លើ​ដៃ​សងខាង និង​មាន​ព្រុយ​ឫស តូច​ៗ   នៅ​លើ​ជើង​» ។

ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ «DMCH»​ស្ថិត​នៅ​ក្រុង​ដា​ក្កា កំពុង​ត្រៀម​វះកាត់ ដោយ​បច្ចុប្បន្ន​ត្រួតពិនិត្យ​ដើម្បី​ឱ្យ​ប្រាកដ​ថា អាច​វះកាត់​បាន​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ ។

ឫស​ជា​ច្រើន​ចាប់ផ្តើម​ដុះ​លើក​ដំបូង​តាំងពី​លោក​អា​ប៊ុល បា​ចាន​ដា នៅ​ជា​យុវវ័យ ក្រោយមក​ចាប់ផ្តើម​រីក​រាលដាល​ក្នុង​រយៈពេល​៤​ឆ្នាំ​។ តាម​ការ​វិនិច្ឆ័យ​របស់​ក្រុម​គ្រូពេទ្យ​ឃើញ​ថា លោក​អា​ប៊ុល បា​ចាន​ដា កើត​ជំងឺ «Epidermodysplasia Verruciformis» ជា​ជំងឺ​ខុស​ប្រក្រតី​នៅ​លើ​ស្បែក​ដែល​កើត​មាន​តិច​បំផុត គឺ​ស្បែក​នឹង​ផ្តល់​ការ​រីក​រាលដាល​ខុស​ពី​ធម្មតា ។ 

លោក​សា​ម៉ា​នតា ឡា​ល​សេន នាយក​មន្ទីរពេទ្យ DMCH បញ្ជាក់​ថា «​ជំងឺ​នេះ​ត្រូវ​ស្គាល់​ជា​ទូទៅ​ក្នុង​ឈ្មោះ​មនុស្ស​ដើមឈើ បច្ចុប្បន្ន​មាន​អ្នកជំងឺ​ប្រភេទ​នេះ​នៅ​ទូ​ទាំង​ពិភពលោក​ចំនួន​៣​នាក់ រួម​ទាំង​លោក​អា​ប៊ុល បា​ចាន​ដា​ម្នាក់​ដែរ​។

ប្រភព​ដដែល​បញ្ជាក់​ថា កាលពីមុន​នេះ​មាន​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​មាន​ឫស​ដុះ​នៅ​ពេញ​រាង​កាយ​និង​វះកាត់​កាលពី​ឆ្នាំ​២០០៨ ។ លោក​អា​ប៊ុល បា​ចាន​ដា ឱ្យ​ដឹង​ថា គេ​ព្យាយាម​កាត់​ឫស​ចេញ​នៅ​ពេល​វា​ដុះ ប៉ុន្តែ​ឈឺចាប់​ណាស់ ក្រោយមក​ទៅ​រក​គ្រូឱសថបុរាណ តែ​ថ្នាំ​នោះ បែរជា​ធ្វើ​ឱ្យ​ឫស​ដុះ​កាន់តែ​ច្រើន​ឡើង​។ ក្រៅពី​នេះ​គេ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​រូបគេ​និង​ក្រុម​គ្រួសារ​មិន​អាច​រក​ប្រាក់​ចំណាយ​លើ​ការ​វះកាត់​នៅ​ទីនោះ​បាន ។ ចំពោះ​ការ​វះកាត់​លើក​នេះ​ចាត់​ទុក​ថា​ជា​សំណាងល្អ​ដែល​រដ្ឋាភិបាល​ជួយ​៕