ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ចំណាស់ម្នាក់​​ជិះ​ម៉ូតូ​កាត់​ទំនប់​បង្ហៀរទឹក​កួច​​ទាំង​ម៉ូតូ​ និង​មនុស្ស

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​អូរ​តាម​ទំនប់​បង្ហៀរ​ដែល​មានទឹក​ហូរខ្មួលខ្មាញ់ បាន​ដួល​ធ្លាក់​ទៅ​ក្នុង​ទឹក​ទាំង​ម៉ូតូ​ និង​មនុស្ស រសាត់​បាត់

ខេត្តឧត្តរមានជ័យ ៖ បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​អូរ​តាម​ទំនប់​បង្ហៀរ​ដែល​មានទឹក​ហូរខ្មួលខ្មាញ់ បាន​ដួល​ធ្លាក់​ទៅ​ក្នុង​ទឹក​ទាំង​ម៉ូតូ​ និង​មនុស្ស រសាត់​បាត់​ស្រមោល​រក​មិនឃើញ​។ គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទំនប់​បង្ហៀរ ក្នុងភូមិ​ទំនប់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ។

បុរស​ចំណាស់​ដែល​រង​គ្រោះ​ឈ្មោះ ហួ​ន ពែ​ក អាយុ​៧៣​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​សេ​១០០ សេ​៊​រី​ឆ្នាំ​១៩៩៩ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ រស់នៅ​ភូមិ​ថ្មី ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​។

មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ដោយ​ធ្វើ​ដំណើរ​ឆ្លង​អូរ​លើ​ខ្នង​ទំនប់​បង្ហៀរ​ដែល​មាន​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ លុះដល់​ពាក់កណ្តាល​អូរ​ស្រាប់តែ​ដួល​ម៉ូតូ​រអិល​ចូល​ទៅ​ក្នុង​ទឹក​ដែល​កំ​ពុង​ហូរ​ខ្លាំង កួច​យក​ទាំង​មនុស្ស ​និង​ម៉ូតូ​​យក​ទៅ​បាត់តែម្តង ។

ក្រោយ​កើតហេតុ មានការ​សហការ​រុករក​ភ្លាម​ៗ​ដែរ​តែ​រក​ពុំ​ឃើញឡើយ​ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​ប្រមាណ​១​និង​៣០នាទី​រសៀល ទើប​សមត្ថកិច្ច​រក​ឃើញ​ស.ពជនរងគ្រោះ និង​ម៉ូតូ​​ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ ហើយ​ក៏​​បាន​ប្រគល់​ស.ព​ជនរងគ្រោះ​​ឱ្យទៅប្រពន្ធ​កូន​​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ